មិនធម្មតា! ត្រឹម ២ថ្ងៃ ISI និងភ្នំពេញក្រោន ចែកផ្លូវកីឡាករជិត ៣០នាក់

2026/05/22 11:27:31 am        190

ជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រ ពិសេសប្រិយមិត្តក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ និងភ្នំពេញក្រោន ដែលត្រឹមរយៈពេល ២ថ្ងៃ ក្លិបទាំងពីរ បានប្រកាសចែកផ្លូវជាមួយកីឡាកររហូតដល់ជិត ២៧នាក់។ ការរុះរើក្រុមទ្រង់ទ្រាយធំរបស់ក្លិបទាំងពីរ គឺជាការកត់សម្គាល់ដ៏ធំមួយ នៅក្នុងទីផ្សារដោះដូរកីឡាករ ក្រោយបញ្ចប់រដូវកាលនៃលីគកំពូលកម្ពុជា។

សម្រប់ ISI ដង្កោសែនជ័យ គិតត្រឹមល្ងាចថ្ងៃទី២១ ខែឧសភា ក្រៅពីការចែកផ្លូវជាមួយគ្រូបង្គោលលោក ទុំ សារ៉ាយ ក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសចំនួន ១៥រូបជាបន្ដបន្ទាប់ ក្នុងនោះមានកីឡាករ ឡុង ម៉េងហាវ, ស៊ិន ថាវិស៊ីវ, កែវ សារ៉ាត, ជា ចាន់ដារ៉ា, រុំ រក្សា, ឈុំ សុខហៃ, វ៉ឹង យ៉ុងជេ, អ្នកចាំទី លី កក្កដា,នាង ផាន់និត និងអ្នចាំទីវ័យក្មេង ជា សាវីន។

រីឯកីឡាករបរទេស គឺមានកីឡាករព័រទុយហ្គាល់ Jaoa Rodrigues, កីឡាករប្រេស៊ីល Bruno Ernandes, កីឡាករសៀរ៉ាឡេអូន Umaru Samura និងកីឡាករជប៉ុន ២រូប រួមមានកីឡាករ Sonosoke Onda និង Shogo Akiba។

ការរុះរើក្រុមគួរឲ្យភ្ញាក់ផ្អើលនេះ បានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្ដូរ និងរៀបចំក្រុមឲ្យបានកាន់តែខ្លាំង ដើម្បីត្រៀមប្រកួតប្រជែងនារដូវកាលថ្មី ឆ្នាំ២០២៦/២៧ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បរាជ័យគោលដៅព្រជែងកៅអី Top-4 ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។

ក្រឡេកទៅភ្នំពេញក្រោន រឹតតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ក្រោយក្លិបប្រកាសកីឡាករសំខាន់ៗ មានទាំងកីឡាករធ្លាប់រួមរស់យូរឆ្នាំ និងកីឡាករថ្មី តែបង្ហាញគុណផលល្អសម្រាប់រដូវកាលដំបូង។ ត្រឹមរយៈពេល ២ថ្ងៃ ភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសរុប ១២នាក់ ក្នុងនោះក្រោយពីចែកផ្លូវជាមួយកីឡាករសញ្ជាតិខ្មែរ Andres Nieto, កីឡាករកូនកាត់ខ្មែរ-ស៊ុយអ៊ែត ហាមីស៊ី មូហាំម៉ាត់, កីឡាករអ៊ុយក្រែន Maksym Priadun, កីឡាករបូលីវី Tellez Makerlo, យ៉ើ មូស្លីម និងអ្នកចាំទី សាវែង សំណាង នៅថ្ងៃទី២១ ខែឧសភា ពួកគេបានបន្ដចែកផ្លូវជាមួយកីឡាករ វុធ តុលា ព្រមទាំងកីឡាករបរទេស ៥រូបទៀត រួមមានកីឡាកាណាដា Diego Gutiérrez, កីឡាករអ៊ីតាលី Pape Serigne, កីឡាករប្រេស៊ីល Breno Caetano និងកីឡាករកូរ៉េខាងត្បូង ២រូប គឺមានកីឡាករ Park Yi-young និងមិត្តរួមជាតិ Seo-In Kim។

គួរដឹងថា ភ្នំពេញក្រោន បានបញ្ចប់នៅជើងឯករង នៃលីគកំពូលកម្ពុជា និងធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ។ ការរុះរើក្រុមទ្រង់ទ្រាយធំពេលនេះ អាចជាយុទ្ធសាស្ដ្រថ្មីមួយទៀត សម្រាប់ក្លិបក្នុងការពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង សម្រាប់ត្រៀមរដូវកាលថ្មី ទាំងពានក្នុងស្រុកផង និងពានរង្វាន់អន្ដរជាតិផង។ តែយ៉ាងណាមកទល់ពេលនេះ គេមិនទាន់ឃើញក្លិបទាំងពីរ បង្ហាញការនាំចូលសមាជិកថ្មីនោះទេ៕ អត្ថបទ លី ឈុនឡា



 

អត្ថបទដែលទាក់ទង

គ្រូកម្ពុជាមោទនភាពលើកូនក្រុមតែបារម្ភភារកិច្ចបន្ទាប់ ខណៈគ្រូហុងកុងបានត្រឹមសោកស្ដាយ
2026/06/10 10:46:48 am        2
កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស៨នាក់ស្លាប់ក្នុងការវាយប្រហារពីអ៊ីស្រាអែលនៅលីបង់ ខណៈព្រមានឲ្យពលរដ្ឋចាកចេញពីទីក្រុងTyre

2026/06/10 10:54:29 am
​គ្រូកម្ពុជាមោទនភាពលើកូនក្រុមតែបារម្ភភារកិច្ចបន្ទាប់ ខណៈគ្រូហុងកុងបានត្រឹមសោកស្ដាយ
2026/06/10 10:46:48 am
​សហភាពអឺរ៉ុបកំណត់គោលដៅសេដ្ឋកិច្ច និងទាហានរុស្ស៊ី ក្នុងកញ្ចប់ទណ្ឌកម្មថ្មីបំផុតជុំវិញសង្គ្រាមអ៊ុយក្រែន
2026/06/10 10:12:41 am
​អ៊ីស្រាអែល រារាំងពលរដ្ឋប៉ាឡេស្ទីនជាង១៦.៥០០នាក់ពីការទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រ
2026/06/10 10:10:26 am
​អ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងសងសឹកប្រឆាំងការវាយប្រហាររបស់អាមេរិកដើម្បីរក្សាការរារាំង
2026/06/10 10:08:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am