បញ្ជាការដ្ឋានអង្គរក្ស រក្សាកំណត់ត្រាមិនស្គាល់ចាញ់ ៤ប្រកួតជាប់គ្នាក្នុងតេជោលីគរដូវកាលថ្មី

2026/05/22 07:31:05 pm        184

ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ សប្ដាហ៍ទី១ បានបញ្ចប់ជាមួយលទ្ធផលជក់ចិត្ត ដោយស្ទើរគ្រប់ការប្រកួត មានការឈ្នះចាញ់គ្នាទៅវិញទៅមក ។ យ៉ាងណាក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស នៅតែធ្វើបានល្អ ដោយរក្សាកំណត់ត្រាឈ្នះ ៤ប្រកួតជាប់គ្នា ដូចលទ្ធផលបើកឆាក ៤ប្រកួតដំបូង កាលពីរដូវកាលទី២ ដែរ។

បច្ចុប្បន្នក្រុមបញ្ជាការដ្ឋានអង្គរក្ស កំពុងឈរកំពូលតារាងការប្រកួតសន្សំពិន្ទុ ជុំទី១ បណ្ដោះអាសន្ន ដោយរកបាន ១១ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះទាំង ៤ រួមមានឈ្នះក្រុមវិសាខា ៣-២សិត និងឈ្នះក្រុមស្នងការនគរបាលរាធានីភ្នំពេញ, ក្រុមស្នងការនគរបាលខេត្តកោះកុង និងឈ្នះក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-១សិតដូចៗគ្នា។

កាលពីរដូវកាលមុន ៤ប្រកួតដំបូង ក្រុមជើងឯក ២សម័យនេះ ក៏បានយកឈ្នះ ៤ប្រកួតជាប់គ្នាផងដែរ តែគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះដាច់ ៣-០សិតទាំងអស់ ពុំមានក្រុមណាអាចតដៃបានឡើយ មុនពួកគេស្គាល់បរាជ័យនៅប្រកួតទី៥ និងប្រកួតទី៧ ទល់នឹងក្រសួងមហាផ្ទៃ និងវិសាខា តែក្នុងរដូវកាលថ្មីនេះ ក្រុមទាំងពីរ សុទ្ធតែចាញ់ក្រោមថ្វីដៃក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្នុងជុំទី១។

បន្ទាប់ពីការពារតំណែងជើងឯក ដែលកំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ៤ប្រកួតដូចគ្នា គេឃើញក្រុមផ្សេងៗទៀត កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា រួមមានវិសាខា រកបាន ១០ពិន្ទុ, ក្រសួងមហាផ្ទៃ រកបាន ៨ពិន្ទុ ព្រមទាំងក្រុមស្នងការនគរបាលខេត្តកោះកុង, ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការនគរបាលខេត្តស្វាយរៀង ដែលរកបាន ៦ពិន្ទុស្មើគ្នា។ រីឯក្រុមកងពលធំអន្ដរាគមន៍លេខ៣ រកបាន ១ពិន្ទុ និងក្រុមស្នងការនគរបាលខេត្តព្រះសីហនុ មិនទាន់រកបានពិន្ទុ កំពុងប្រឈមរបូតកៅអីជុំទី២ ដ្បិតមាន ២ក្រុមត្រូវកាត់សេចក្ដី ក្រោយចប់ជុំទី១។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី១ ព្រឹត្តិការណ៍បាល់ទះតេជោលីគ នឹងត្រូវសម្រាក ១សប្ដាហ៍ នាចុងសប្ដាហ៍នេះ មុនបន្ដការប្រកួតសប្ដាហ៍ទី២ ដែលជាការប្រកួតកាត់សេចក្ដី នៅជុំទី២ ដើម្បីស្វែងរកបេក្ខភាព ៦ក្រុម បន្ដដំណើរទៅប្រកួតជុំទី២ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm