ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ចំនួនករណីឆ្លងជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ភាគខាងកើត នៅតែកំពុងបន្តកើនឡើងយ៉ាងឆាប់រហ័ស ស្របពេលក្រសួងសុខាភិបាលរាយការណ៍ថា ករណីសង្ស័យឡើងដល់ ៦៧១នាក់ និងអ្នកស្លាប់សង្ស័យថាជាប់ពាក់ព័ន្ធនឹងជំងឺអេបូឡា បានហក់ឡើងដល់១៦០នាក់។
ក្រសួងបាននិយាយថា ការឆ្លងចំនួន៦៤ករណី និងស្លាប់៦នាក់ ត្រូវបានបញ្ជាក់តាមរយៈការធ្វើតេស្តពីមន្ទីរពិសោធន៍។

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ករណីឆ្លងសង្ស័យមានជិត៦០០នាក់ និងអ្នកស្លាប់សង្ស័យថាពាក់ព័ន្ធនឹងជំងឺអេបូឡា ជាង១៣០នាក់ ត្រូវបានកត់ត្រា ។ទីភ្នាក់ងារនេះនិយាយថា ចំនួនករណីឆ្លងពិតប្រាកដទំនឹងជានឹងមានខ្ពស់ជាងនេះ ដោយសារករណីជាច្រើនទៀតមិនទាន់បានរាយការណ៍នៅឡើយ។
ជំងឺអេបូឡាដ៏សាហាវមួយប្រភេទបានរីករាលដាលពាសពេញសហគមន៍ក្នុងតំបន់ ដែលបង្កឱ្យមានការប្រកាសគ្រាអាសន្នសុខភាពសកល។

ការធ្វើតេស្តបង្ហាញថាវីរុសឈ្មោះ Bundibugyo ដែលពុំមានការព្យាបាលជាក់លាក់ ឬវ៉ាក់សាំង គឺជាមូលហេតុនៃការផ្ទុះឡើងនៃជំងឺនេះ។ រដ្ឋាភិបាលបាននិយាយថា មានករណីឆ្លងថ្មីចំនួន១៣នាក់ ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ និងករណីសង្ស័យចំនួន៧៨នាក់ បន្ថែមទៀតនៅក្នុងខេត្ត Ituri៕
