Bruno Fernandes ជឿថា Michael Carrick មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលតំណែងដឹកនាំ Manchester United ផ្លូវការ

2026/05/22 07:49:58 pm        287

ប្រធានក្រុមបិសាចក្រហម Manchester United, Bruno Fernandes បានកោតសរសើរគ្រូបង្វឹកបណ្ដោះអាសន្ន Michael Carrick ចំពោះការជួយបង្វែររដូវកាលដ៏លំបាករបស់ក្លិបឱ្យត្រឡប់មករកភាពជោគជ័យវិញ ហើយបានបញ្ជាក់ថា ពេលនេះគឺអាស្រ័យលើថ្នាក់ដឹកនាំក្លិបថាតើពួកគេចង់បន្តទុកចិត្តលើ Carrick ឬជ្រើសរើសផ្លូវថ្មី។

Fernandes បានថ្លែងបែបនេះ ក្រោយទទួលពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់សមាគមអ្នកសារព័ត៌មានបាល់ទាត់អង់គ្លេស (FWA) កាលពីថ្ងៃព្រហស្បតិ៍។ ខ្សែបម្រើជនជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងរដូវកាលនេះ ដោយជួយ Manchester United វិលត្រឡប់ទៅកាន់ពាន UEFA Champions League វិញ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ។

Fernandes បាននិយាយថា៖ «Michael Carrick មានបុគ្គលិកលក្ខណៈល្អ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយជាគ្រូបង្វឹកកំពូលម្នាក់»។

រដូវកាលនេះ Fernandes រកបាន ៨ គ្រាប់នៅ Premier League និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានដល់ទៅ ២០ លើក តាមស្មើកំណត់ត្រា Premier League ដែលកាន់កាប់រួមដោយ Thierry Henry និង Kevin De Bruyne ខណៈការប្រកួតនៅសល់មួយប្រកួតទៀតចប់រដូវកាល។

ក្រោមការដឹកនាំរបស់ Carrick និងទម្រង់លេងដ៏លេចធ្លោរបស់ Fernandes គេឃើញ Manchester United បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League ហើយធានាកៅអីលេង Champions League រដូវកាលក្រោយរួចរាល់។

ក្នុងការបោះឆ្នោតពាន FWA ឆ្នាំនេះ Fernandes បានយកឈ្នះ Declan Rice របស់ Arsenal ចំនួន ២៨ សំឡេង ខណៈខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City ឈរនៅលេខ៣។ Fernandes ក៏ក្លាយជាកីឡាករ Manchester United ដំបូងគេ ដែលឈ្នះពាននេះ ចាប់តាំងពី Wayne Rooney ឈ្នះតាំងពីឆ្នាំ ២០១០៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm