ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

2026/05/22 08:04:20 pm        318

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) បានតភ្ជាប់កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ជាមួយក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង VISA ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ដោយផ្តល់​លទ្ធភាព​ក្នុង​ការស្កេន KHQR ទូទាត់បែបឌីជីថលបានងាយស្រួលដូចប្រជាជនក្នុងស្រុក។ ជាក់​ស្តែង ភ្ញៀវទេសចរបរទេសមកដើរលេងនៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ បានចាប់អារម្មណ៍​ប្រើ​ប្រាស់​​ កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ដើម្បីទូទាត់ទំនិញ និងសេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ដែលមានភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព។​

កម្មវិធី Bakong Tourists គឺជាកម្មវិធីទូទាត់ប្រាក់ឌីជីថល ដែលបង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ដែល​អនុញ្ញាតឱ្យអ្នកទេសចរអន្តរជាតិ​ស្កេន​បង់​ប្រាក់​នៅ​តាម​ទីតាំង​លក់​រាយ​រាប់​លាន​កន្លែងទូទាំងប្រទេសកម្ពុជា ដោយលុបបំបាត់តម្រូវការយកសាច់ប្រាក់ ឬការ​ប្តូរប្រាក់ សម្រាប់​ភ្ញៀវទេសចរ។​

ភ្ញៀវទេសចរបរទេសដែលមកពីប្រទេស អេស្បាញ់ និងអូស្ត្រាលី បាន​មកដើរកម្សាន្ត និងទិញ​ទំនិញ​នៅ​ផ្សារ​ធំថ្មី រាជធានីភ្នំពេញ​ បានផ្តល់បទសម្ភាសន៍ជាមួយ BTV ថា ជាធម្មតា ពួកគេ​បាន​បង់​ប្រាក់​ជាសាច់ប្រាក់សុទ្ធ​ទៅកាន់អាជីវករ និងពេលខ្លះគឺបង់ប្រាក់តាមរយៈការឆូតកាត់។​ នៅ​ពេល​ណែ​នាំអំពីការប្រើប្រាស់​​កម្មវិធី Bakong Tourists គឺពួកគេបានចាប់អារម្មណ៍ជាខ្លាំង ដោយ​ពួក​គេ​នឹងសាងល្បងប្រើប្រាស់កម្មវិធីនេះ ដើម្បី​ងាយស្រួលដល់ការទូទាត់របស់ពួកគេ​ក្នុង​អំឡុង​ពេលដំណើរកម្សាន្ត​នៅកម្ពុជា​។​

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានរួមចំណែកលើកស្ទួយវិស័យ ទេសចរណ៍នៅកម្ពុជា ដោយ​បានដាក់ឱ្យដំណើរការជាបឋមកម្មវិធីទូទាត់បាគងទេចរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយភ្ញៀវទេសចរដែលមកកម្ពុជា អាចទាញយកកម្មវីធីបាគងទេសចរ និង ភ្ជាប់​ជា​មួយ​ប័ណ្ណទូទាត់អន្តរជាតិ ដូចជា Mastercard និង VISA ដើម្បីទូទាត់ទំនិញនិងសេវាផ្សេងៗ ជាមួយ KHQR របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពខ្ពស់។

ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនផ្លូវការ និង​ជំរុញការទូទាត់ឌីជីថល ក្នុងគោលបំណងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង​លើក​កម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបាន​ដាក់​ឱ្យ​ដំណើរ​កា​រគម្រោង​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី​តាម ហ្សូអរកួត (QR) ជាមួយប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន ជប៉ុន និងសិង្ហបុរី ហើយគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងទូទាត់​ឆ្លងដែន​ទ្វេភាគី​ជាមួយ​ប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ និងបានចុះអនុស្សរណៈយោគយល់ជាមួយឥណ្ឌូណេស៊ី ព្រមទាំង កំពុងពិភា​ក្សា​តភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm