ដឹងតែកក្រើកលីគនារី ក្រុម Top-4 ប៉ះគ្នានាចុងសប្ដាហ៍នេះ

2026/05/22 02:23:05 pm        293

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ បាន​នឹង​កំពុង​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ បើធៀបនឹងរដូវកាលមុន ក្រោយចាប់ផ្ដើមរដូវកាលថ្មីបាន ៤សប្ដាហ៍ ពិសេស​ជំនួប​សប្ដាហ៍​ទី​៥ ​នាចុងសប្ដាហ៍នេះ កាន់តែជក់ចិត្ត និងកក្រើក ដែលជារឿងអ្នកគាំទ្រមិនគួររំលង នោះ​គឺ​ជំនួប​រវាង​ក្រុម​កំពុងឈរកំពូលតារាងទាំង ៤ (Top-4) តែម្ដង។

សម្រាប់​កម្មវិធីប្រកួតនៅថ្ងៃទី២៣ ខែឧសភាស្អែកនេះ នឹងមាន ៣ប្រកួត ហើយក្រុម Top-4 ​ដែល​ត្រូវ​ជួបគ្នា គឺមានក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង និង​ក្រុម​វិសាខា​ ជួបក្រុមម្ចាស់ផ្ទះសៀមរាបអេហ្វស៊ី ។ រីឯ ១ប្រកួតទៀត គឺក្រុមបឹងកេត ជួបក្រុម​ណាហ្គា​វើល ​ដែលសុទ្ធតែជាជំនួបក្រុមខ្លាំង ប៉ះខ្លាំង។

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង ៤ ស៊ុតគូប្រកួត ៥០គ្រាប់ របូតតែ ១​គ្រាប់​ប៉ុណ្ណោះ រកបាន ១២ពិន្ទុពេញ ។ រីឯព្រះខ័នរាជស្វាយរៀង ក្រោយពីរុះរើក្រុមទ្រង់ទ្រាយធំ និង​នាំ​ចូលកីឡាការិនីបរទេសមួយចំនួន ក៏កំពុងធ្វើបានល្អ ដោយឈ្នះ ៣ប្រកួតជាប់គ្នា មុន​ភ្លាត់​ចាញ់​ក្រុម​សៀមរាប​អេហ្វស៊ី ៣-៤ ក្នុងការប្រកួតចុងក្រោយ កាលពីសប្ដាហ៍មុន។

ចំណែក​ក្រុមវិសាខា ក៏ជាក្រុមមិនទាន់ស្គាល់ចាញ់ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ ដោយ​រក​បាន ១០ពិន្ទុ ឈរលេខ២ នាំមុខក្រុមសៀមរាបអេហ្វស៊ី ឈរលេខ៤ មាន ៧ពិន្ទុ ក្រោយ​ឆ្លង​កាត់ ​៤ប្រកួតឈ្នះ ២ ស្មើ ១ និងចាញ់ ១។ តែថ្ងៃសៅរ៍នេះ គេរំពឹងថា វិសាខា​នឹង​ពិបាក​ក្នុង​ការ​ដណ្ដើម​ពិន្ទុពីរសៀមរាប ដែលកំពុងធ្វើបានល្អពីមួយប្រកួតទៀតមួយប្រកួត ហើយ​ក្រុម​ទាំង​ពីរ ​សុទ្ធតែត្រូវការឈ្នះ ដើម្បីពង្រឹងតំណែង Top-4 ស្រដៀងទៅនឹងជំនួបរវាងបឹងកេត និង​ណា​ហ្គា​វើ​​លដ៏ ដែលត្រូវការឈ្នះរៀងខ្លួន ដើម្បីប្រជែងឱកាសមាសនេះផងដែរ។

ដោយឡែក​ការប្រកួតនៅថ្ងៃទី២៤ ខែឧសភា មានតែ ១គូប៉ុណ្ណោះ រវាងក្រុម​មិន​ទាន់​ស្គាល់​ឈ្នះ​ទាំង​ពីរ​ គឺក្រុម XO United និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​ជួប​គ្នា​នៅ​កីឡដ្ឋាន​ ISI Park។

គួរដឹងថា គ្រប់ការប្រកួត នៃការប្រកួតជម្រើសជើងឯកលីគនារី ឆ្នាំ២០២៦ នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​ពី​ក្រុម​ការងារទូរទស្សន៍ BTV-News ផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am