មន្ត្រីជាន់ខ្ពស់អេមីរ៉ាតអារ៉ាប់រួមម្នាក់បានរិះគន់ការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើដែនទឹកអារ៉ាប់រួមនៅក្នុងច្រកសមុទ្រហ័រមូសដែលត្រូវបានបិទខ្ទប់នេះថា ជា «សុបិនមិនពិត» កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការប្រកាសរបស់ស្ថាប័នអ៊ីរ៉ង់មួយដែលត្រួតពិនិត្យច្រកសមុទ្រនេះ។

លោក Anwar Gargash ទីប្រឹក្សាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម បាននិយាយនៅក្នុងសារមួយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«របបនេះកំពុងព្យាយាមបង្កើតការពិតថ្មីមួយដែលកើតចេញពីការបរាជ័យផ្នែកយោធាយ៉ាងច្បាស់លាស់ ប៉ុន្តែការប៉ុនប៉ងគ្រប់គ្រងច្រកសមុទ្រហ័រមូស ឬរំលោភលើអធិបតេយ្យភាពដែនសមុទ្ររបស់អារ៉ាប់រួម គឺគ្មានអ្វីក្រៅពីក្តីស្រមៃមិនប្រាកដនិយមនោះទេ»។

ស្ថាប័នថ្មីរបស់អ៊ីរ៉ង់ដែលត្រួតពិនិត្យច្រកសមុទ្រហ័រមូសនេះ បាននិយាយថា តំបន់គ្រប់គ្រងរបស់ខ្លួនដែលទាមទារលាតសន្ធឹងដល់ដែនទឹកអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាងឈូងសមុទ្រ។
ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់មួយ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែកុម្ភៈ។
នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ អមដោយផែនទីមួយ អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រអារ៉ាប់ដែលទើបបង្កើតថ្មី បាននិយាយថា ខ្លួនបានគូសបញ្ជាក់ពី «យុត្តាធិការបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង» ច្រកសមុទ្រនេះ៕