ទីក្រុងញូយ៉កផ្តល់សំបុត្របញ្ចុះតម្លៃ ១,០០០ សន្លឹក សម្រាប់ការប្រកួត FIFA World Cup

2026/05/22 02:52:04 pm        507

អភិបាលក្រុង Zohran Mamdani បានប្រកាសនាពេលថ្មីៗនេះថាទីក្រុង New York នឹងផ្តល់សំបុត្របញ្ចុះតម្លៃចំនួន ១,០០០ សន្លឹក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលរៀបចំនៅ New York និង New Jersey តាមរយៈការចាប់ឆ្នោត សម្រាប់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពទិញសំបុត្រតម្លៃខ្ពស់។

ថ្លែងនៅសហគមន៍ Little Senegal លោក Mamdani បានឲ្យដឹងថា ទីក្រុងបានសហការជាមួយ NYNJ Host Committee ដើម្បីទទួលបានសំបុត្រទាំងនេះ ស្របពេលដែលតម្លៃសំបុត្របានកើនឡើងដល់រាប់ពាន់ដុល្លារ។

លោកបាននិយាយថា មានប្រជាជននៅ New York ជាច្រើនចង់ចូលរួមទស្សនាការប្រកួត World Cup ប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់ទិញសំបុត្រ។

សំបុត្រដែលបញ្ចុះតម្លៃនេះនឹងមានតម្លៃត្រឹម ៥០ ដុល្លារក្នុងមួយសន្លឹក ហើយនឹងត្រូវបែងចែកសម្រាប់ការប្រកួតវគ្គចែកពូលចំនួន ៥ ប្រកួត និងវគ្គជម្រុះចំនួន ២ ប្រកួត នៅកីឡដ្ឋាន MetLife ហើយទីក្រុងក៏នឹងផ្តល់សេវារថយន្តក្រុងទៅ-មកដោយឥតគិតថ្លៃសម្រាប់អ្នកដែលទទួលបានសំបុត្រផងដែរ។

ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែឧសភានេះ ដោយប្រជាពលរដ្ឋនៅ New York អាចចុះឈ្មោះបានម្តងក្នុងមួយថ្ងៃ ហើយកំណត់ចំនួនអ្នកចូលរួមត្រឹម ៥០,០០០ នាក់ក្នុងមួយថ្ងៃ។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី៣ ខែមិថុនា ហើយអាចទិញសំបុត្របានរហូតដល់ ២ សន្លឹកក្នុងម្នាក់។

ដើម្បីទប់ស្កាត់ការលក់បន្តក្នុងតម្លៃខ្ពស់ អភិបាលក្រុងបានបញ្ជាក់ថា សំបុត្រទាំងនេះមិនអាចផ្ទេរឲ្យអ្នកដទៃបានឡើយ ហើយនឹងត្រូវប្រគល់ជូនដោយផ្ទាល់នៅទីតាំងឡើងរថយន្តក្រុង។ អាជ្ញាធរក៏នឹងផ្ទៀងផ្ទាត់អត្តសញ្ញាណ ដើម្បីធានាថា មានតែប្រជាពលរដ្ឋនៅទីក្រុង New York ប៉ុណ្ណោះដែលអាចទិញសំបុត្របាន៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

គ្រូកម្ពុជាមោទនភាពលើកូនក្រុមតែបារម្ភភារកិច្ចបន្ទាប់ ខណៈគ្រូហុងកុងបានត្រឹមសោកស្ដាយ
2026/06/10 10:46:48 am        2
កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស៨នាក់ស្លាប់ក្នុងការវាយប្រហារពីអ៊ីស្រាអែលនៅលីបង់ ខណៈព្រមានឲ្យពលរដ្ឋចាកចេញពីទីក្រុងTyre

2026/06/10 10:54:29 am
​គ្រូកម្ពុជាមោទនភាពលើកូនក្រុមតែបារម្ភភារកិច្ចបន្ទាប់ ខណៈគ្រូហុងកុងបានត្រឹមសោកស្ដាយ
2026/06/10 10:46:48 am
​សហភាពអឺរ៉ុបកំណត់គោលដៅសេដ្ឋកិច្ច និងទាហានរុស្ស៊ី ក្នុងកញ្ចប់ទណ្ឌកម្មថ្មីបំផុតជុំវិញសង្គ្រាមអ៊ុយក្រែន
2026/06/10 10:12:41 am
​អ៊ីស្រាអែល រារាំងពលរដ្ឋប៉ាឡេស្ទីនជាង១៦.៥០០នាក់ពីការទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រ
2026/06/10 10:10:26 am
​អ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងសងសឹកប្រឆាំងការវាយប្រហាររបស់អាមេរិកដើម្បីរក្សាការរារាំង
2026/06/10 10:08:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am