សាលាភូមិន្ទរដ្ឋបាល បើកវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្ត្រី​ជាន់​ខ្ពស់ ១៧៥រូប ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ និងប្រសិទ្ធភាព​សេវាសាធារណៈ

2026/05/22 10:22:04 pm        193

ដើម្បីឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈ សាលាភូមិន្ទរដ្ឋបាល នា​រសៀល​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាព​ជា​អ្នក​ដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ ជូនដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន ១៧៥រូប។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារ​សាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ គោលបំណងចម្បងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដឹកនាំ ជំរុញការដោះស្រាយបញ្ហាតាមអភិក្រមថ្មីៗដែលជានវានុវត្តន៍ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ស្របតាមទិសដៅកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោកជំទាវ ឈី វិជ្ជរ៉ា លេខាធិការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សម្រាប់ជំនាន់ទី៨នេះ មានសិក្ខាកាមចូលរួមចំនួន ១៧៥នាក់ (ស្ត្រី ២៦នាក់) ដែលអញ្ជើញមកពី ៣២ ក្រសួង-ស្ថាប័នថ្នាក់ជាតិ និង ២០ រដ្ឋបាលរាជធានី-ខេត្ត។ លោកជំទាវបានបន្ថែមថា កន្លងមក សាលាភូមិន្ទរដ្ឋបាលធ្លាប់បានបណ្តុះបណ្តាលដោយជោគជ័យចំនួន ៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមសរុប ១,១៧៨នាក់ (ស្ត្រី ១៩៦នាក់) សុទ្ធសឹងជាមន្ត្រីកាន់តួនាទីសំខាន់ៗ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានពីកម្រិតស្រុក-ខណ្ឌ ដល់ថ្នាក់អភិបាលរាជធានី-ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួង-ស្ថាប័ន ក្នុងការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងទទួលយកបទពិសោធន៍ល្អៗ ដើម្បីដឹកនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន»។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា ការងារនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុក «មនុស្ស» ជាអាទិភាពទី១។ ទន្ទឹមនេះ ការពង្រឹងសមត្ថភាពមន្ត្រី គឺជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញការងារវិភាគមុខងារ តាមពាក្យស្លោក «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»។

គួរបញ្ជាក់ផងដែរថា ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើនទៀត។ ឆ្លៀតក្នុងឱកាសនោះ ក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី សហភាពអឺរ៉ុប និងធនាគារពិភពលោក ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់កម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm