លោក Trump សន្យា​យកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមចម្រាញ់​ហើយ​កម្រិត​ខ្ពស់ឲ្យបាន​​ ទោះ​អ៊ីរ៉ង់មិន​ព្រម​

2026/05/22 10:38:35 pm        56

លោក​ប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) បាន​សន្យាថា នៅទី​បំផុត​ សហរដ្ឋអាមេរិកនឹងយកស្ដុក​សារធាតុ​អ៊ុយរ៉ានី​ញ៉ូមចម្រាញ់​ហើយ​កម្រិត​ខ្ពស់​របស់អ៊ីរ៉ង់ បើ​ទោះបីជាទី​ក្រុង​តេអេរ៉ង់ និយាយ​​ថា ខ្លួននឹងមិនព្រម​ប្រគល់ឲ្យ​ក៏ដោយ។

លោក Trump បានប្រាប់អ្នកសារ​ព័ត៌មាននៅសេតវិមានថា៖ «យើងនឹងយក​វា (អ៊ុយរ៉ានីញ៉ូម) បាន​។ យើងមិនត្រូវការវាទេ យើងមិនចង់បានវាទេ។ យើងប្រហែលជានឹងបំផ្លាញវាចោលបន្ទាប់ពីយើងយក​វាបាន​ ប៉ុន្តែយើងនឹងមិនបណ្ដោយ​ឲ្យ​ពួកគេមានវាទេ»។

សាធារណរដ្ឋ​ឥស្លាម​ត្រូវបានគេជឿថា មានសារធាតុ​អ៊ុយរ៉ានី​ញ៉ូមកម្រិត​ខ្ពស់​ប្រហែល ៩០០ផោន (ជាង ៤០០គីឡូក្រាម) ដែលលោក Trump និយាយថា ត្រូវបានកប់ដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីជិត ១ឆ្នាំមុន។

ការទាញ​យក​សារធាតុ​នេះ គឺជាផ្នែកមួយនៃគោលបំណងដ៏​សំខាន់​របស់លោក Trump ក្នុងសង្គ្រាមរបស់លោក លើអ៊ីរ៉ង់ ដែលទីក្រុងតេអេរ៉ង់ នឹងមិនត្រូវបានអនុញ្ញាតឲ្យ​ផលិតអាវុធនុយក្លេអ៊ែរឡើយ។ យ៉ាង​ណាក្ដី​ ប្រភពជាន់ខ្ពស់​អ៊ីរ៉ង់ ២រូប បានប្រាប់សារព័ត៌មាន​ Reuters ថា​ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញសេចក្តីណែនាំថា សារធាតុ​អ៊ុយរ៉ានី​ញ៉ូមកម្រិតជិតផលិត​អាវុធបាន​របស់ប្រទេស មិនគួរត្រូវបានបញ្ជូនទៅបរទេសនោះទេ​។

នៅ​ថ្ងៃព្រហស្បតិ៍នោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញ​ក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រមុខកងទ័ពប៉ាគីស្ថានទៅកាន់ប្រទេសអ៊ីរ៉ង់ នឹងជួយ​ជំរុញដំណើរការ​ការទូត ស្ដី​ពី​ការបញ្ចប់សង្គ្រាម ដោយនិយាយថា វឌ្ឍនភាពកំពុង​កើតមាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm