សហរដ្ឋអាមេរិកបានចាប់ខ្លួនលោកស្រី Adys Lastres Morera ដែលជាប្អូនស្រីរបស់ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន GAESA ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមហិមាគ្រប់គ្រងដោយយោធាគុយបា។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦)។
លោកស្រី Morera ដែលបានចូលសហរដ្ឋអាមេរិកក្នុងនាមជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ក្នុងឆ្នាំ២០២៣ ឥឡូវនេះស្ថិតនៅក្នុងឃុំខ្លួនដោយអាជ្ញាធរអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក ដោយរង់ចាំដំណើរការបណ្តេញចេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយពី ICE។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា វត្តមានរបស់លោកស្រី Morera បង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍គោលនយោបាយការបរទេសរបស់អាមេរិក។
ថ្នាក់ដឹកនាំគុយបាកម្រនិយាយជាសាធារណៈអំពីសម្ព័ន្ធក្រុមហ៊ុន GAESA ដែលជាអក្សរកាត់របស់ Grupo de Administracion Empresarial ឬក្រុមរដ្ឋបាលអាជីវកម្ម។ វាមានការអះអាងជាយូរមកហើយថា ឆន្ទានុសិទ្ធិបែបនេះ គឺចាំបាច់ ដើម្បីទប់ទល់នឹងការបិទខ្ទប់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យស្មុគស្មាញយ៉ាងខ្លាំងដល់អាជីវកម្មរបស់កោះនេះជាមួយពិភពខាងក្រៅ៕
