កងទ័ពបាននិយាយនៅថ្ងៃសុក្រនេះថា ទាហានអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស នៅភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សពីរនាក់ ដែលមានអាវុធជាប់ខ្លួន និង «ធ្វើដំណើរក្នុងលក្ខណៈគួរឲ្យសង្ស័យ» នៅក្នុងតំបន់មួយដែលខ្លួនកំពុងប្រយុទ្ធជាមួយក្រុមហេសបូឡា។

អ៊ីស្រាអែល និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាជាប្រចាំនៅភាគខាងត្បូងប្រទេសនេះ ទោះបីជាមានបទឈប់បាញ់ ដែលត្រូវបានបន្តដោយអាជ្ញាធរអ៊ីស្រាអែល និងលីបង់ កាលពីសប្តាហ៍មុនក៏ដោយ។
យោធាអ៊ីស្រាអែលបានបង្ហោះនៅលើបណ្តាញសង្គម Telegram ថា៖ «មុននេះបន្តិច ក្រុមស៊ើបការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានកំណត់អត្តសញ្ញាណបុគ្គលប្រដាប់អាវុធពីរនាក់ ដែលធ្វើដំណើរក្នុងលក្ខណៈគួរឲ្យសង្ស័យ នៅចម្ងាយរាប់រយម៉ែត្រពីទឹកដីអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស លីបង់»។
ការបង្ហោះនោះ បានបញ្ជាក់ថា៖«បន្ទាប់ពីការកំណត់អត្តសញ្ញាណ និងការត្រួតពិនិត្យជាបន្តបន្ទាប់របស់ ដោយ IDF បុគ្គលប្រដាប់អាវុធទាំងនោះ ត្រូវបានវាយប្រហារ និង បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស»៕
