បេសកជនជប៉ុន ប្ដេជ្ញាខិត​ខំ​ឲ្យ​អស់ពីលទ្ធភាព ដើម្បីរៀប​ចំ​ជំនួប​រវាង​លោកស្រី Takaichi និង​លោក ​Xi នៅ APEC

2026/05/22 11:10:02 pm        47

ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំប្រទេសចិន លោក Kenji Kanasugi បានសន្យាប្រឹងប្រែងឲ្យ​អស់ពីសមត្ថភាព ដើម្បីរៀបចំកិច្ចប្រជុំ រវាងលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi និងប្រធានាធិបតីចិន លោក Xi Jinping នៅឯ​កិច្ចប្រជុំកំពូល APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ក្នុងខែវិច្ឆិកា ដើម្បីធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ ក្នុង​ទំនាក់ទំនងទ្វេភាគី ដែលបានឈានដល់កម្រិតទាបបំផុតជា​លើក​ដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ Kyodo News កាល​ពី​ថ្ងៃទី២០​ ខែឧសភា បេសកជនរូបនេះបាននិយាយថា កិច្ចប្រជុំរវាង​មេដឹកនាំទាំង២ គឺ «មានសារៈសំខាន់ខ្លាំងណាស់» ក្នុង​ការ​ទម្លាយភាព​ទាល់​ច្រក ​សម្រាប់ការផ្សះ​ផ្សារ​ចំណងមិត្តភាព ដោយបន្ថែមថា «សាររបស់មេដឹកនាំទាំង២ (ពីកិច្ចប្រជុំ) អាចទៅដល់មនុស្សគ្រប់គ្នា» និងជួយ «ជម្រះ​ឧបសគ្គផ្លូវចិត្ត»។

គួរ​បញ្ជាក់ថា ទំនាក់ទំនងចិន-ជប៉ុន បានធ្លាក់ចូល​ក្នុង​ភាព​អាប់អួអាក្រក់ទៅៗ​យ៉ាង​ឆាប់​រហ័ស ចាប់តាំងពីលោកស្រី Takaichi បានលើក​ឡើង​ក្នុងសុន្ទរកថា នៅ​សភាកាលពីខែវិច្ឆិកាឆ្នាំមុនថា ជប៉ុនអាចដាក់ពង្រាយកងកម្លាំងការពារជាតិរបស់ខ្លួន ក្នុងករណីមានជម្លោះ នៅ​កោះតៃវ៉ាន់ ជាកោះស្វ័យ​គ្រប់គ្រង ដែលទីក្រុងប៉េកាំងអះអាង​ថា ជាទឹក​ដី​របស់ខ្លួន​។

ដោយខឹងសម្បាយ៉ាងខ្លាំង ចំពោះការ​អត្ថាធិប្បាយរបស់លោកស្រី ប្រទេសចិនបានបង្កើនសម្ពាធលើជប៉ុន តាមរយៈការគ្រប់គ្រងការនាំចេញកាន់តែតឹងរ៉ឹង លើរបស់របរ​ប្រើ​បាន​ទាំង​ស៊ីវិល និង​យោធា ដែលអាចរួមបញ្ចូលទាំងរ៉ែកម្រ​ ការព្រមាន​ពលរដ្ឋកុំ​ឲ្យ​​ធ្វើដំណើរទៅ​ប្រទេសជិតខាង និងការលុបចោលព្រឹត្តិការណ៍វប្បធម៌ជប៉ុន ក្នុងចំណោមវិធានការផ្សេងៗទៀត។

ហើយ​ទោះបីជាលោកស្រី Takaichi បានបញ្ជាក់ថា ប្រទេសជប៉ុននៅតែបើកចំហ ចំពោះការសន្ទនាជាមួយចិនក៏ដោយ ក៏​លោក Kanasugi បានទទួលស្គាល់ថា ស្ថានភាពបច្ចុប្បន្ន គឺពិបាក ដោយសារទីក្រុងប៉េកាំងមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់លោកស្រីឡើយ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm