បាល់ទាត់៖ ខ្សែបម្រើក្រុមបិសាចក្រហម Manchester United, Bruno Fernandes បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយនៅថ្ងៃចន្ទម្សិលមិញ។ មិនមាននរណាម្នាក់របួសធ្ងន់ធ្ងរឡើយ ខណៈដែលកីឡាករវ័យ ២៧ឆ្នាំរូបនេះបានចូលហ្វឹកហាត់ធម្មតាជាមួយមិត្តរួមក្រុម។

Manchester United ត្រូវធ្វើដំណើរទៅទឹកដី Anfield ដើម្បីជួបជាមួយហង្សក្រហម Liverpool នៅយប់ថ្ងៃអង្គារនេះក្របខណ្ឌ English Premier League។ កីឡាករជំរើសជាតិព័រទុយហ្កាល់រូបនេះបានស៊ុតបញ្ចូលទី ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៣០ប្រកួតក្នុងលីគរដូវកាលនេះ ខណៈដែល Manchester United កំពុងឈរលេខ ៥ ក្នុងតារាង។ Bruno Fernandes គឺជាសមាជិកសំខាន់របស់អ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick ដែលទើបយកឈ្នះ Norwich City ចុងសប្តាហ៍កន្លងទៅ ៣-២ ដោយ Hat-Trick របស់ Cristiano Ronaldo៕
អត្ថបទ៖នាង សុភាវុធ