មន្ត្រីរុស្ស៊ី៖ មនុស្ស ៤នាក់ស្លាប់ ហើយ​កុមារ ៣៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អ៊ុយក្រែន នៅ​ទីក្រុង Luhansk

2026/05/23 12:35:45 am        40

មន្ត្រីរុស្ស៊ី នៅ​ថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានបាត់បង់ជីវិត​ ហើយ​កុមារ ៣៥នាក់រងរបួស អំឡុង​ការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែន នាពេល​យប់ លើអន្តេវាសិកដ្ឋាន​មួយកន្លែង ក្នុងទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ី គឺ Luhansk នៅភាគខាងកើតនៃ​ប្រទេស​អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន​ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យភ្លាមៗបាន​ឡើយ​នូវអ្វីដែលបានកើតឡើង ហើយក៏​មិនមានការអត្ថាធិប្បាយភ្លាមៗនោះដែរ​ពីអ៊ុយក្រែនដែលកំពុងព្យាយាម​ប្រយុទ្ធ ដើម្បី​យក​ទីក្រុង Luhansk វិញ​ ជាតំបន់មួយ ក្នុងចំណោមតំបន់ទាំង ៤ ដែលរុស្ស៊ីបានអះអាងជាឯកតោភាគីថា ជារបស់ខ្លួន ក្នុងឆ្នាំ២០២២ ជា​ចំណាត់​ដែលទីក្រុងគីវបានបញ្ជាក់​ថា ជាការរឹបអូសកាន់កាប់​ដែន​ដីដោយ​​ខុសច្បាប់។

ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី លោកស្រី Yana Lantratova បាននិយាយថា ក្មេងជំទង់ ៨៦នាក់ ដែលមានអាយុចន្លោះពី ១៤ ទៅ ១៨ឆ្នាំ បានសម្រាក​នៅក្នុងមហាវិទ្យាល័យ Starobilsk របស់​សាកលវិទ្យាល័យគរុកោសល្យ Luhansk នៅពេលដែលយានដ្រូន​របស់អ៊ុយក្រែនបានវាយប្រហារសាលានោះ​។

លោកស្រី​ Lantratova បានឲ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានធ្វើការវាយប្រហារ ដោយ​កំណត់​គោល​ដៅ​លើកុមារដែលកំពុងដេកលក់​»។

រូបថត និងវីដេអូដែលចេញផ្សាយដោយអាជ្ញាធររុស្ស៊ី បានបង្ហាញក្រុមអ្នកជួយសង្គ្រោះកំពុងសែងបុរសម្នាក់ចេញពីកន្លែង​គំនរបាក់បែក អគាររង​ខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយ​មាន​អគារមួយ ក្នុងចំណោមអគារទាំងនោះ ហាក់ដូចជាបានដួលរលំដោយផ្នែក ហើយភ្លើងនៅតែបន្ត​ឆាប​ឆេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm