រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើជាប្រធាន​កិច្ចប្រជុំ UNSC នៅអាមេរិក ហើយធ្វើ​​ទស្សនកិច្ច នៅកាណាដា

2026/05/23 12:40:19 am        64

ក្រសួងការបរទេសចិនបានឲ្យ​ដឹង​នៅថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងធ្វើដំណើរទៅកាន់ទីក្រុង New York និងធ្វើជាប្រធាន​ក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នាថ្ងៃទី២៦ ខែឧសភា។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ក្រសួង​បាន​ឲ្យដឹង​នៅក្នុងសេចក្ដី​ថ្លែង​ការណ៍​ថា នៅទីក្រុង New York លោក Wang នឹងជួបជាមួយអគ្គលេខាធិការ UN លោក Antonio Guterres និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសដទៃទៀត។ ហើយ​អ្នកនាំពាក្យក្រសួង លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃ​នៅទីក្រុងប៉េកាំងថា បន្ទាប់មក លោកនឹងបំពេញទស្សនកិច្ចនៅកាណាដា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០​ ខែឧសភា ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសនេះ​ ដោយរដ្ឋមន្ត្រីការបរទេសចិនក្នុងរយៈពេល ១០​ឆ្នាំ។

លោក Guo បាននិយាយថា «ទំនាក់ទំនងចិន-កាណាដា បានផ្លាស់ប្តូរ និងបន្តល្អប្រសើរឡើង ហើយភាគីទាំង២ កំពុងធ្វើការ ដើម្បីកសាងភាពជាដៃគូយុទ្ធសាស្ត្រប្រភេទថ្មី»។ លោកបានបន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបង្កើនទំនុកចិត្តនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឲ្យ​គ្នា​ទៅវិញទៅមក ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា និងរក្សាទំនាក់ទំនងទ្វេភាគីឲ្យ​នៅលើស្ថាន​ភាព​ល្អ​ ស្ថិរភាព និងប្រកបដោយចីរភាព។

ដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ទីក្រុងញូវយ៉កនេះ​ គឺធ្វើឡើងបន្ទាប់ពីមាន​ជំនួប​កំពូល រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping កាលពីពាក់កណ្តាលខែឧសភា ដែលមានការផ្លាស់ប្តូរដ៏កក់ក្តៅ ប៉ុន្តែមិនបានផ្តល់លទ្ធផលវិជ្ជមានដ៏សំខាន់ណាមួយ ស្ដីពី​ពាណិជ្ជកម្ម ឬជម្លោះអ៊ីរ៉ង់ឡើយ​។ ទីក្រុងប៉េកាំង បានឲ្យដឹង​ថា លោក Xi ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក នៅរដូវស្លឹកឈើជ្រុះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm