ក្រសួងសុខាភិបាលលីបង់ បាននិយាយថា នៅថ្ងៃសុក្រនេះ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស ៦នាក់ ក្នុងនោះមានអ្នកជួយសង្គ្រោះពីរនាក់ និងកុមារម្នាក់ ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡាក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា៖«មនុស្ស ៦នាក់ ត្រូវបានសម្លាប់» ក្នុងនោះមានអ្នកជួយសង្គ្រោះពីរនាក់មកពីសមាគមកាយរឹទ្ធិ Risala ដែលម្នាក់ក្នុងចំណោមពួកគេ ក៏ធ្វើការជាអ្នកថតរូបឯករាជ្យ និងក្មេងស្រីស៊ីរីម្នាក់ នៅក្នុងការវាយប្រហារមួយនៅភូមិ Deir Qanun Al-Nahr ។ សមាគមនេះមានទំនាក់ទំនងជាមួយចលនាអាម៉ាល(Amal) ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា។
ការវាយប្រហារមុននេះនៅភាគខាងត្បូងទីក្រុង anaway នៅថ្ងៃសុក្រនេះ ក៏បានសម្លាប់អ្នកជួយសង្គ្រោះ៤ នាក់ មកពីគណៈកម្មាធិការសុខភាពឥស្លាមដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡាផងដែរ។ នេះបើយោងតាមក្រសួង៕
