អភិបាលក្រុងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា ហេតុការណ៍ផ្ទុះក្នុងរោងចក្រគីមីឥន្ធនៈរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នហុងគ្រី MOL ស្ថិតក្នុងទីក្រុង Tiszaujvaros នៅភាគខាងកើតហុងគ្រី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសធ្ងន់ ប៉ុន្តែពុំមានផលវិបាកដល់ប្រជាជននៅទីនោះទេ ។

លោក Gyorgy Fulop គឺជាអភិបាលក្រុង Tiszaujvaros និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ឧបទ្ទេវហេតុធ្ងន់ធ្ងរ បានកើតឡើងក្នុងរោងចក្រជីមីឥន្ធនៈរបស់ក្រុមហ៊ុន MOL ។
លោកបន្តថា ក្រុមអ្នកជំនាញបានពន្លត់អគ្គិភ័យរួចហើយ ប៉ុន្តែរឿងអកុសលបានកើត មនុស្សម្នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ។
លោកនិយាយទៀតថា ការងារជួយសង្រ្គោះ កំពុងធ្វើឡើង ហើយពេលដែលពួកយើងទទួលបានព័ត៌មានលម្អិត ពួកយើងនឹងចែករំលែកជាមួយអ្នករាល់គ្នា ។
ដោយឡែក នាយករដ្ឋមន្រ្តីហុងគ្រីលោក Peter Magyar និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookថា រដ្ឋមន្រ្តីសេដ្ឋកិច្ចលោក Istvan Kapitany និងប្រធានប្រតិបត្តិក្រុមហ៊ុន MOL លោក Zsolt Hernadi កំពុងស្ថិតតាមផ្លូវរបស់ពួកគេទៅកាន់រោងចក្រ ។
ខណៈពេលនោះដែរ ក្រុមហ៊ុន MOL និយាយថា ដោយពុំបានផ្តល់រឿងរ៉ាវលម្អិតថា មូលហេតុដែលបណ្តាលឲ្យកើតមានឧបទ្ទេវហេតុមួយនេះ កំពុងស៊ើបអង្កេតដោយក្រុមអ្នកជំនាញ ៕

