ប្រមុខណាតូ៖ សម្ព័ន្ធភាពស្ថិត​លើផ្លូវ​រឹងមាំជាងមុន ដោយមិន​សូវ​ពឹងផ្អែកលើ​សម្ព័ន្ធមិត្តតែមួយ

2026/05/23 01:40:15 am        49

អគ្គលេខាធិការអង្គការ​ណាតូ (NATO) លោក Mark Rutte បាននិយាយនៅ​ថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា សម្ព័ន្ធភាពកំពុងស្ថិត​នៅ​លើផ្លូវ​ដ៏រឹងមាំជាងមុន នៅពេល​ដែល​បាន​​កាត់បន្ថយការពឹងផ្អែកលើសម្ព័ន្ធមិត្តតែមួយបន្តិចម្តងៗ ខណៈរដ្ឋមន្ត្រីការបរទេសបានជួប​ជុំ​គ្នា សម្រាប់កិច្ចប្រជុំកំពូល នៅប្រទេសស៊ុយអែត។

លោក Rutte បានប្រាប់អ្នក​សារ​ព័ត៌មានមុនកិច្ចប្រជុំថា៖ «គន្លង​ផ្លូវ​ដែលយើងកំពុងឆ្ពោះ​ទៅ​ ​ជាទិសដៅ​​​ដែល​មាន​នូវ​តំបន់​អឺរ៉ុបកាន់តែរឹងមាំ និងអង្គការ​ណាតូកាន់តែរឹងមាំ ដោយ​ធ្វើឲ្យ​ប្រាកដថា យើងបន្តបន្តិចម្តងៗ នឹង​សូវ​ពឹងផ្អែកលើសម្ព័ន្ធមិត្តតែមួយ ដូចដែលយើងមាន​ជាយូរមកហើយ»។

លោក Rutte បានបន្ត​ថា ការផ្លាស់ប្តូរនេះនឹងផ្តល់ឲ្យ​សហរដ្ឋអាមេរិកនូវពេល​វេលា​កាន់តែច្រើនជាង​មុន ដើម្បីផ្តោតលើអាទិភាពផ្សេងទៀត ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុប បង្កើនការចំណាយលើវិស័យ​ការការពារជាតិ​។

លោកបានបន្ថែមថា៖ «នេះគឺចាំបាច់ មិនត្រឹមតែ ដើម្បីធ្វើឲ្យ​មាន​ភាព​ស្មើគ្នានូវអ្វីដែលអ្នកកំពុងចំណាយជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យ​ប្រាកដថា យើងមាននូវ​អ្វីដែលយើងត្រូវការ ដើម្បីកំណត់ការ​ការពារ ប្រឆាំងនឹងសត្រូវរបស់យើង»។

ជាមួយ​គ្នានេះ ប្រមុខអង្គការ​ណាតូរូប​នេះ ក៏បានគូសបញ្ជាក់ផង​ដែរ​ថា សហរដ្ឋអាមេរិកនឹងបន្តដើរតួនាទីយ៉ាងសំខាន់ នៅក្នុង​តំបន់អឺរ៉ុប ទាំងក្នុងវិស័យការពារអាវុធ​នុយក្លេអ៊ែរ និងធម្មតា​ ខណៈពេលដែលអឺរ៉ុបទទួលខុសត្រូវកាន់តែច្រើនជាង​មុន​។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោកនេះ បានកើតឡើងក្នុង​ពេលមានការរិះគន់ថ្មីៗរបស់សហរដ្ឋអាមេរិក ចំពោះសមាជិកមួយចំនួនរបស់​សម្ព័ន្ធមិត្ត ដែលមិនអនុញ្ញាតឲ្យ​ប្រើប្រាស់​មូលដ្ឋានទ័ពរបស់ពួកគេ ក្នុងអំឡុងពេល​មាន​សង្គ្រាមជាមួយ​អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ

2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm