អ្នកវិភាគ៖ លទ្ធភាពនៃការជជែកគ្នាតាមទូរស័ព្ទរបស់លោក Trumpជាមួយប្រធានអាជ្ញាធរកោះតៃវ៉ាន់ គឺជាសន្លឹកបៀយុទ្ធសាស្រ្ត

2026/05/23 01:44:08 am        38

អ្នកវិភាគនយោបាយមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃសុក្រនេះថា លទ្ធភាពនៃការជជែកគ្នាតាមទូរស័ព្ទដ៏មានសក្តានុពលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានអាជ្ញាធរកោះតៃវ៉ាន់លោក Lai Ching-te អាចនឹងត្រូវប្រើប្រាស់ធ្វើជាសន្លឹកបៀយុទ្ធសាស្ត្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធចិនឲ្យវិលត្រឡប់មករកតុចរចាពាណិជ្ជកម្មវិញ ហើយនិងបង្ខំឲ្យភាគទាំងអស់នៅក្នុងត្រីកោណ សហរដ្ឋអាមេរិក-ចិន-កោះតៃវ៉ាន់ បញ្ជាក់គោលជំហររបស់ពួកគេ បើទោះបីជាវាប្រហែលមិនផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នភ្លាមៗក៏ដោយ ។

លោក Hung Yao-nan គឺជាប្រធានមជ្ឈមណ្ឌលសិក្សាទំនាក់ទំនងឆ្លងច្រកសមុទ្រនៅសាកលវិទ្យាល័យ Tamkang និយាយថា ពីព្រោះថាសម្រាប់ទីក្រុងប៉េកាំងដែលជំទាស់ការលក់អាវុធសហរដ្ឋអាមេរិកឲ្យទៅកោះតៃវ៉ាន់ ពួកគេចង់ការពារអន្តរកម្មរវាងក្រុមមន្រ្តីសហដ្ឋអាមេរិក និងកោះតៃវ៉ាន់ផងដែរ ។

លោកបន្តថា ក្រៅពីនោះ ទីក្រុងប៉េកាំងមិនយល់ឃើញថា កោះតៃវ៉ាន់គឺជាប្រទេសនោះទេ ដូច្នេះហើយ ពួកគេរារាំងអន្តរកម្មរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ជាពិសេសនៅកម្រិតខ្ពស់ដូចជាការជជែកគ្នាកម្រិតប្រធានាធិបតី ។

សូមបញ្ជាក់ថា កោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តផ្តាច់ខ្លួនរបស់ពួកគេនោះ បាននឹងកំពុងរង់ចាំសហរដ្ឋអាមេរិកអនុម័តកញ្ចប់លក់អាវុធថ្មីដែលទីភ្នាក់ងាររ៉យទ័ររាយការណ៍ថា វាអាចមានតម្លៃរហូតដល់ ១៤ពាន់លានដុល្លារ ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Trump និយាយបន្ទាប់ពីជំនួបកំពូលជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនថា លោកនៅមិនទាន់សម្រេចចិត្តថាតើគួរអនុម័តកញ្ចប់លក់អាវុធមួយនេះ ឬយ៉ាងណានោះទេ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm