រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ជាថ្មី​ ដើម្បីជំរុញការដោះស្រាយជម្លោះ

2026/05/23 02:14:48 am        33


ខណៈពេលដែលប៉ាគីស្ថានបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីនាំ​ទស្សនៈ​ឲ្យកាន់តែកៀកគ្នា​ និងបង្រួមគម្លាត រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ជាថ្មី​ម្តងទៀត នៅទីក្រុងតេអេរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ​២០២៦) នេះ​ថា ជំនួបនេះបានពិភាក្សាអំពីវិធី ដើម្បីពិនិត្យមើលសំណើដែលមានគោលបំណងដោះស្រាយការខ្វែងគំនិត​គ្នា រវាងភាគីអ៊ីរ៉ង់ និងអាមេរិក ពោល​គឺ​ ២ថ្ងៃបន្ទាប់ពីលោក Naqvi បានផ្ញើសារចុងក្រោយបង្អស់​របស់សហរដ្ឋអាមេរិកទៅកាន់អ៊ីរ៉ង់។

កិច្ចប្រជុំនេះបានកើតឡើង ខណៈដែលមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir ត្រូវបានគេរំពឹងថា នឹងទៅទស្សនកិច្ច​​នៅ​ទីក្រុងតេអេរ៉ង់ នៅ​​ថ្ងៃព្រហស្បតិ៍ ប្រសិនបើមាន​ការ​ទម្លាយ​ភាព​ទាល់ច្រក​ដែលមិនទាន់បានកើតឡើងនៅឡើយទេ។

វាក៏បានកើតឡើងផងដែរ នៅពេលដែលប្រភពបានបញ្ជាក់ទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយ​ Al Arabiya ថា ជម្លោះ រវាងភាគីទាំង២ នៅតែផ្តោតលើបញ្ហានៃការផ្ទេរសារធាតុ​អ៊ុយរ៉ានី​ញ៉ូមចម្រាញ់ហើយ​កម្រិត​ខ្ពស់​ ចេញពីអ៊ីរ៉ង់ និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។

សហរដ្ឋអាមេរិកបានទទូចមិន​ទួល​យក​ការរៀបចំណាមួយដែលនឹងរក្សាសារធាតុ​អ៊ុយរ៉ានី​ញ៉ូម នៅ​ខាង​ក្នុងប្រទេសអ៊ីរ៉ង់ ឬអនុញ្ញាតឲ្យ​ទីក្រុងតេអេរ៉ង់ដាក់ការគ្រប់គ្រងណាមួយលើច្រក​សមុទ្រ​ Hormuz ដែល១ភាគ៥ នៃការដឹកជញ្ជូនប្រេង និងឧស្ម័នសកលឆ្លងកាត់តាម​រយៈ​នោះ​៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm