ជំងឺអេបូឡា បង្កការព្រួយបារម្ភ និងព័ត៌មានមិនពិតនៅទីក្រុង Bunia របស់កុងហ្គោ

2026/05/23 02:22:46 am        6

នៅទីក្រុងភាគខាងកើត Bunia របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្រុមការងារសុខភាព ពាក់ឧបករណ៍ការពារ ខណៈជំងឺអេបូឡា បង្កការព្រួយបារម្ភ និងព័ត៌មានមិនពិត ធ្វើឲ្យសាយភាយពាក្យចចាមអារ៉ាមជាច្រើន ។

កម្មករខ្លះទៀតនាំគ្នាបាញ់ថ្នាំសម្លាប់មេរោគដោយខ្លួនឯង ដើម្បីការពារជំងឺអេបូឡា ពីការរីករាលដាលឆ្លងបន្ថែមទៀត ប៉ុន្តែមានរឿងមួយដែលឧបករណ៍ទាំងនេះ មិនអាចការពារពួកគេបាន គឺព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម ។

ក្រុមអ្នកជំនាញសុខភាពព្រមានថា ពាក្យចចាមអារ៉ាមទាំងនេះ នៅតែជាឧបសគ្គធំ ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា ។ ការរីករាលដាលឆ្លងជំងឺមួយនេះ កំពុងកើតឡើងនៅតំបន់ភាគខាងកើតកុងហ្គោ ជាទីដែលការរីករាលដាលឆ្លងលើកមុន បង្កឲ្យមានក្តីបារម្ភ និងការប្រឆាំង ។

លោក Luc Malembe គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Bunia បានដាក់ការស្តីបន្ទោសលើការយល់ដឹងខ្សោយរបស់សាធារណជន សម្រាប់ការរីករាលដាលការភ័យខ្លាច និងពាក្យចចាមអារ៉ាម ។

លោកថា នៅពេលនេះ ពួកយើងត្រូវបានគេនិយាយប្រាប់ថា មានក្តារមឈូសដ៏អាថ៌កំបាំងមួយដែលបានមកដល់នៅពេលយប់ ហើយនេះគឺជាអ្វីដែលកំពុងសម្លាប់មនុស្ស ។

លោកបន្តថា សូម្បីតែនៅតាមសង្កាត់មួយចំនួនក្នុងទីក្រុង Mwangalou ចាប់ផ្តើមលែងមានមនុស្សរស់នៅដែរ ពីព្រោះថា មនុស្សកំពុងស្លាប់ ហើយគ្មាននរណាម្នាក់អាចនិយាយប្រាប់អ្វីបានកើតឡើងនោះទេ ។ ដូច្នេះហើយ នេះគឺជាកង្វះខាតការទំនាក់ទំនង គ្មានការទំនាក់ទំនងពីអាជ្ញាធរសុខភាពនៅក្នុងខេត្ត ធ្វើឲ្យពាក្យចាចាមចេះតែរីករាលដាលកាន់តែខ្លាំង ។

ក្រសួងសុខភាពពិភពលោក(WHO) និយាយថា មនុស្សរាប់រយនាក់ បានស្លាប់ និងឆ្លងជំងឺអេបូឡា នៅទូទាំងប្រទេសកុងហ្គោ និងប្រទេសជិតខាងអ៊ូហ្គង់ដា ។

ក្រសួងសុខាភិបាលកុងហ្គោ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរីករាលដាលឆ្លងជំងឺអេបូឡា សង្ស័យ បានសម្លាប់មនុស្ស ១៦០នាក់ ក្នុងចំណោមករណីសង្ស័យ ៦៧០នាក់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm