តេឡេស្កូប Nancy Grace Roman Space ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីកំណត់និយមន័យឡើងវិញការរុករកតារាសាស្ត្រ នឹងក្លាយជាច្រកមួយចូលកាន់តែជ្រៅទៅក្នុងចក្កវាឡ និងអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តថាមពល មិនអាចមើលឃើញ ។
លោក Jason Hylan គឺជាអ្នកគ្រប់គ្រងផ្នែកអង្កេតការហោះហើររបស់អង្គការណាសា បានពន្យល់ពីរបៀបដែលតេឡេស្កូបមួយនេះ ស្កេនអវកាសបានលឿនជាងតេឡេស្កូប Hubble Space រហូតដល់ ១ពាន់ដង ដើម្បីធ្វើឲ្យពួកយើងដឹងពីបញ្ហាងងឹត និងថាមពលងងឹត ដែលកាលពីមុនពួកយើងពុំអាចធ្វើបាន ។
ថ្លែងនៅក្នុងបន្ទប់ស្អាតដែលតេឡេស្កូបស្ថិតនៅ លោក Hylan រៀបរាប់ថា ជំហានដ៏ប្រុងប្រយ័ត្ននេះ គឺដើម្បីធានាថាគ្មានសារធាតុកខ្វក់ផ្លាស់ប្តូរអុបទិករបស់តេឡេស្កូប Nancy Grace Roman Space នោះឡើយ ។
យោងតាមការអះអាងរបស់អង្គការណាសា បានឲ្យដឹងថា ការត្រៀមខ្លួន បានធ្វើឡើងសម្រាប់ការបញ្ជូនតេឡេស្កូប Nancy Grace Roman Space ទៅកាន់តារាវិថី នៅដើមខែកញ្ញាខាងមុខ តាមយានចម្លង Falcon Heavy របស់ក្រុមហ៊ុន SpaceX ចេញពីទីតាំងបាញ់បង្ហោះ Launch Complex 39A ស្ថិតក្នុងមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសា នៅរដ្ឋ Florida សហរដ្ឋអាមេរិក ៕