អគ្គិភ័យបានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងរដ្ឋធានី Bamako របស់ប្រទេសម៉ាលី បណ្តាលឲ្យបំផ្លិចបំផ្លាញហាងជាច្រើនកន្លែង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការលក់ដ៏សំខាន់ អំឡុងពិធីបុណ្យ Eid al-Adha ។
អគ្គិភ័យនេះ បានកើតឡើងចំពេលសំខាន់សម្រាប់ប្រទេសម៉ាលី បន្ទាប់ពីការវាយប្រហាររបស់ក្រុមបះបោរកាលពីខែមុន បានសម្លាប់រដ្ឋមន្រ្តីការពារជាតិលោក Sadio Camara ហើយនិងបង្កើនក្តីបារម្ភសន្តិសុខនៅក្នុងរដ្ឋធានី និងតំបន់ជុំវិញ ។
ក្រុមអាជីវករនិយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងអស់រយៈពេលជាច្រើនម៉ោង ដើម្បីគ្រប់គ្រងស្ថានការ បន្ទាប់ពីការលេចធ្លាយឧស្ម័ននៅក្នុងផ្ទះបាយអគារជាន់លើ បណ្តាលឲ្យផ្ទុះ ។
ក្រោយអគ្គិភ័យកើតឡើង ក្រុមអាជីវករនាំគ្នាបោសសម្អាតកម្ទេចកម្ទី វាយតម្លៃការខូចខាត ដែលបានកើតឡើងចំរដូវកាលធុរកិច្ចកំពូល ។
ការខាតបង់មានស្ថានភាពធ្ងន់ធ្ងរសម្រាប់អាជីវករដែលនាំគ្នាស្តុកទំនិញយ៉ាងច្រើន សម្រាប់តម្រូវការខ្ពស់មុនពិធីបុណ្យ Eid al-Adha ដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ៕