ប្រទេសប៉េរូ បានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជនទម្ងន់ជាង ១១តោន នៅក្នុងពិធីមួយរៀបចំឡើងនៅក្នុងទីក្រុង Lima ។
លោក Luis Arroyo គឺជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និយាយថា ការដុតបំផ្លាញគ្រឿងញៀនជាង ១១តោននេះ នឹងក្លាយជាផលប៉ះពាល់ផ្ទាល់មួយដល់សេដ្ឋកិច្ចខុសច្បាប់ដែលបង្កឲ្យកើតមានអំពើហិង្សា អំពើពុករលួយ និងអសន្តិសុខ ។
លោកបន្តថា រាល់គ.ក នៃគ្រឿងញៀនដែលបានដុតបំផ្លាញចោលនេះ ស្មើនឹងគ្រោះថ្នាក់កាន់តែតិចសម្រាប់គ្រួសាររបស់ពួកយើង ធនធានកាន់តែតិចសម្រាប់អង្គការឧក្រិដ្ឋកម្ម និងក្តីសង្ឃឹមកាន់តែមានសម្រាប់ធ្វើឲ្យប៉េរូ កាន់តែសុវត្ថិភាព ។
យោងតាមតួលេខចែករំលែកដោយនគរបាលប្រឆាំងគ្រឿងញៀន នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀននោះ បានឲ្យដឹងថា កងកម្លាំងសន្តិសុខ បានបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀន ២៧២កន្លែង និងកម្ទេចអង្គការឧក្រិដ្ឋកម្មចំនួន ៥២ក្រុម មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ។
សូមបញ្ជាក់ថា គ្រឿងញៀនដែលបានដុតបំផ្លាញនេះ ត្រូវបានរឹបអូសពីទីតាំងជាច្រើនកន្លែងនៅទូទាំងប្រទេសប៉េរូ ។