អង្គការសហប្រជាជាតិ(UN) រាយការណ៍ថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងហោច ៤៩លើក ចន្លោះថ្ងៃទី ១២ និងថ្ងៃទី ១៨ ខែឧសភា បណ្តាលឲ្យកើតមានគ្រោះថ្នាក់ ឬការខូចខាតទ្រព្យសម្បត្តិរបស់ជនប៉ាឡេស្ទីន ។
អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា ឧបទ្ទេវហេតុទាំងនេះ រួមមានទាំងការកើនឡើងការដុតបំផ្លាញដែលមានគោលដៅលើផ្ទះសម្បែងប្រជាពលរដ្ឋ ដីកសិដ្ឋាន រថយន្ត និងវិហារ ។
លោកថា តួលេខចុងក្រោយនេះ ធ្វើឲ្យការវាយប្រហាររបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលក្នុងឆ្នាំនេះនៅតំបន់កាន់កាប់វ៉េសប៊ែង កើតឡើងជាង ៨៧០ឡើង លើសហគមន៍ ២២០កន្លែង ។
តំបន់វ៉េសប៊ែង ស្ថិតក្នុងចំណោមដែនដីដែលជនប៉ាឡេស្ទីនស្វែងរដ្ឋឯករាជ្យរបស់ខ្លួន ។ អ៊ីស្រាអែលលើកឡើងពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងព្រះគម្ពីរទៅនឹងទឹកដីមួយនេះ ក៏ដូចជាតម្រូវការសន្តិសុខផងដែរ ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលជំទាស់ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនោះ បានបង្កើនការសាងសង់លំនៅដ្ឋាននិគមន៍ ស្របពេលដែលការវាយប្រហារកើនឡើងរបស់ក្រុមតាំងលំនៅនិគមន៍លើជនប៉ាឡេស្ទីន បានធ្វើឲ្យមានការប្រកាសអាសន្នអន្តរជាតិ ៕