រដ្ឋមន្រ្តីការបរទេសអេស្តូនី៖ វាអាស្រ័យលើអាមេរិក ក្នុងការសម្រេចចិត្តលើកម្រិតទាហានរបស់ខ្លួននៅអឺរ៉ុប

2026/05/23 02:29:04 am        52

រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Margus Tsahkna និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃសុក្រនេះ មុនជំនួបអង្គការណាតូនៅប្រទេសស៊ុយអែតថា វាអាស្រ័យលើសហរដ្ឋអាមេរិកខ្លួនឯងទេដែលត្រូវសម្រេចចិត្តថាតើ ចំនួនទាហានប៉ុន្មាននាក់ដែលពួកគេមាននៅអឺរ៉ុប ។

ជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសអង្គការណាតូរយៈពេល ២ថ្ងៃ បានចាប់ផ្តើមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយវាគឺជាជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសអង្គការណាតូលើកដំបូងដែលធ្វើម្ចាស់ផ្ទះដោយប្រទេសស៊ុយអែត ចាប់តាំងពីពួកគេបានចូលរួមជាមួយអង្គការណាតូ កាលពីឆ្នាំ ២០២៤ ។

លោក Tsahkna និយាយថា លោកអាចធានាបានក្នុងនាមជាសមាជិកមួយក្នុងចំណោមសមាជិកមានព្រំដែនភាគខាងកើតរបស់អង្គការណាតូថា អង្គការណាតូ ធ្វើបានល្អ ពីព្រោះថា បើសិនជាអ្នកមើលអំឡុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ពួកយើងមើលឃើញយានដ្រូនកាន់តែច្រើនចូលទឹកដីរបស់ពួកយើង គឺយានដ្រូនអ៊ុយក្រែន ប៉ុន្តែអ្នកដែលត្រូវទទួលខុសត្រូវគឺរុស្ស៊ី ពីព្រោះថា រុស្ស៊ីជាអ្នកបង្កសង្រ្គាមជាមួយអ៊ុយក្រែន ហើយរុស្សីគឺជាអ្នកនាំយានដ្រូនទាំងនេះ មកកាន់ទឹកដីណាតូ ។

គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥ពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដែលបង្កឲ្យមានការភាន់ច្រឡំ បន្ទាប់ពីសេចក្តីថ្លែងការណ៍ផ្លាស់ប្តូរជាច្រើនសប្តាហ៍របស់លោក និងរដ្ឋបាលរបស់លោកអំពីការកាត់បន្ថយ គឺមិនមែនបង្កើនវត្តមានយោធាអាមេរិកនៅអឺរ៉ុបនោះទេ ។

ចំណាត់ការនេះ ត្រូវបានស្វាគមន៍ដោយប្រមុខអង្គការណាតូលោក Mark Rutte ដោយរូបលោកនិយាយថា និន្នាការនេះនៅតែងាកទៅរកអឺរ៉ុបដែលរឹងមាំជាងមុន ដោយមិនសូវពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់វិស័យការពារជាតិរបស់ខ្លួន ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm