អ្នកបើកបរថយន្តឈ្នូលនៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា បានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះការឡើងថ្លៃហ្គាស សាំង និងប្រេងម៉ាស៊ូតនាថ្ងៃសុក្រនេះ ស្របពេលដែលកូដកម្មដឹកជញ្ជូន បានចូលដល់ថ្ងៃទី ២ ។
កូដកម្មនេះ ត្រូវបានអំពាវនាវឲ្យធ្វើឡើងដោយសហជីពរថយន្តពាណិជ្ជកម្ម រួមទាំងសហជីពអ្នកបើកបរ Chalak Shakti ។
ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌា និងក្រុមហ៊ុនលក់រាយ បានដំឡើងតម្លៃប្រេងម៉ាស៊ូត និងសាំង តិចជាង ១រូពី ក្នុង ១លីត្រ កាលពីថ្ងៃអង្គារ ដែលជាការដំឡើងថ្លៃលើកទី ២ ក្នុងរយៈពេល ១សប្តាហ៍ ដើម្បីស្តារការខាតបង់មួយចំនួនពីតម្លៃប្រេងឆៅខ្ពស់ បណ្តាលមកពីសង្រ្គាមអ៊ីរង់ ។
ក្រុមអ្នកបើកបរនិយាយថា បន្ទុកហិញ្ញវត្ថុ កំពុងបង្ខំឲ្យពួកគេមួយចំនួន លក់រថយន្តរបស់ពួកគេ ដើម្បីសងបំណុល ។
ឥណ្ឌា គឺជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងធំជាងគេបំផុតលំដាប់ទី ៣ របស់ពិភពលោក ហើយស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំចុងក្រោយគេ ដំឡើងតម្លៃប្រេង ក្រោយសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ជំរុញឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ ៕