ខ្មាន់កាំភ្លើង បានសម្លាប់មនុស្សយ៉ាងហោច ២៥នាក់ រួមទាំងមន្រ្តីនគរបាល ៦នាក់ផងដែរ អំឡុងការវាយប្រហារនៅទូទាំងប្រទេសហុងឌូរ៉ាស់ ។
ការវាយប្រហារបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ និងស្ថិតក្នុងចំណោមថ្ងៃហិង្សាបំផុតដែលប្រទេសហុងឌូរ៉ាស់ បានជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
អំពើហិង្សានេះដែរ បានកើតឡើង បើទោះបីជាមានកិច្ចខិតខំកំពុងបន្តរបស់រដ្ឋាភិបាល ដើម្បីកម្ចាត់ក្រុមឧក្រិដ្ឋកម្ម និងអំពើហិង្សាក៏ដោយ ។
មនុស្ស ១៩នាក់ ត្រូវបានសម្លាប់ ពេលដែលក្រុមខ្មាន់កាំភ្លើងវាយឆ្មក់ចម្ការដូងប្រេងមួយកន្លែង ស្ថិតក្នុងទីក្រុងភាគខាងជើង Trujillo ។
ម្ចាស់ស្រុកជនបទម្នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា អ្នកដែលត្រូវបានសម្លាប់ គឺជាកម្មកររបស់ក្រុមប្រដាប់អាវុធដែលគ្រប់គ្រងចម្ការដូងប្រេងនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ជងសង្ស័យប្រដាប់អាវុធ បានបាញ់ប្រហារដោយឥតញញើតដៃលើកម្មករ ។ ពួកគេរាយការណ៍ថា ជនរងគ្រោះវ័យចំណាស់បំផុត មានអាយុ ៦១ឆ្នាំ ៕