សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់

2022/04/19 06:43:14 am        30.3 K

ឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ​ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ រហូតដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។ 

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយ​និង​កម្លាំង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ បានដឹកនាំចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់ នៅចំណុចសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈានដល់ការ​ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ទី៣.ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកគេទាំង ៣នាក់ ពិតជាបានធ្វើសកម្មភាព លប​ស្ទាក់​ចាប់​ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និង​បោះចូល​ទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។

គួរបញ្ជាក់ថា ករណីរំលោភសម្លាប់នេះ កាលពីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣:០០នាទី ​នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិចំការចេក ​សង្កាត់អូរស្មាច់ ​ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភ​សម្លាប់ ដែលបង្កឡើង​ដោយ​ជនសង្ស័យ​មិនស្គាល់​អត្តសញ្ញាណ​ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ​មាន​ទីលំនៅ​រស់នៅភូមិកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់​ ត្រូវបាន​ឃាត់​ខ្លួន​នាំ​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 11:00:40 am        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 02:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/09 06:29:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am