អ្នកឡើងភ្នំជនជាតិអង់គ្លេស បំណែកកំណត់ត្រាថ្មី សម្រាប់ឡើងកំពូលភ្នំ Everest លើកទី ២០

2026/05/23 03:36:47 am        60

អ្នកឡើងភ្នំជនជាតិអង់គ្លេសវ័យ ៥២ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាថ្មី ពេលដែលលោកឡើងដល់កំពូលភ្នំ Everest ជាលើកទី ២០ ។

លោក Kenton Cool បានក្លាយជាអ្នកឡើងភ្នំមិនមែនជនជាតិនេប៉ាល់លើកដំបូងគេ ឡើងដល់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកមួយនេះចំនួន ២០លើក នៅមុនពេលព្រឹកថ្ងៃសុក្រនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ពេលរូបលោកអបអរសមិទ្ធិផលរបស់លោកមួយនេះ ហើយចាប់ផ្តើមចុះមកវិញ លោកបានអំពាវនាវឲ្យមានសកម្មភាពដែនកំណត់នៅលើភ្នំកម្ពស់ ៨.៨៤៩ម៉ែត្រមួយនេះ ស្របពេលអ្នកឡើងភ្នំជនជាតិឥណ្ឌា ២នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ ។

លោក Cool ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរដល់ជំរំ Base Camp នៅចុងសប្តាហ៍នេះ ក្រោយការឡើងដល់កំពូលភ្នំចុងក្រោយរបស់លោក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលស្រង់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Cool និយាយថា ការឡើងដល់កំពូលភ្នំ Everest មិនមែនស្រួលនោះទេ ឬថាមិនខ្លាចនោះដែរ ។

លោកបន្តថា លោកពឹងផ្អែកលើបទពិសោធន៍របស់លោក ដែលលោកធ្វើដំណោះរដោយសុវត្ថិភាពនៅក្នុងបរិស្ថានបែបនេះ ។ ឈរនៅលើកំពូលភ្នំ Everest លើទី ២០ វាពិតជាពិសេសខ្លាំងណាស់ ។

ភ្នំ Everest លាតសន្ធឹងតាមព្រំដែនរវាងនេប៉ាល់ និងតំបន់ទីបេតិ៍របស់ចិន ហើយនិងអាចឡើងពីភាគីប្រទេសទាំង ២ បានដូចគ្នា ។

ប្រតិបត្តិករឡើងភ្នំ Everest និយាយថា ពុំមានអ្នកឡើងឡើងភ្នំនៅខាងតំបន់ទីបេតិ៍ ក្នុងឆ្នាំនេះឡើយ ស្របពេលដែលអាជ្ញាធរចិន ពុំបានចេញការអនុញ្ញាតណាមួយនោះ ។

ក្រុមអ្នកជំនាញឡើងភ្នំ តែងតែរិះគន់នេប៉ាល់ សម្រាប់ការអនុញ្ញាតឲ្យមានចំនួនអ្នកឡើងភ្នំដ៏ច្រើន ដែលពេលខ្លះនាំឲ្យមានហានិភ័យនៃការស្ទះផ្លូវ ឬការតម្រង់ជួយ៉ាងវែងនៅតំបន់មរណៈ ស្ថិតនៅក្រោមកំពូលភ្នំ ជាទីមានកម្រិតអុកស៊ីហ្សែនធម្មជាតិទាបដ៏គ្រោះថ្នាក់ ដែលត្រូវការឲ្យមនុស្សរស់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm