ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចធិបតី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ។
ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី បានថ្លែងអំណរគុណនិងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់។ ទោះជាយ៉ាងណានៅមានសេសសល់បញ្ហាមួយចំនួនទៀតដែលត្រូវបន្តធ្វើដោយគ្មានបន្ធូរដៃឡើយ។
សម្តេចធិបតី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ៕
