Gerard Pique ត្រូវ​ចោទប្រកាន់​ពី​ការនាំយក​ការប្រកួត​អេ​ស្ប៉ា​ញ Super Cup ទៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត

2022/04/19 09:40:23 pm        274

​បាល់ទាត់៖ ​ខ្សែអាត់​សំឡេង​ដែល​ត្រូវ​បាន​លួច​យក​ចេញពី​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ RFEF ដោយ​ជន​អនាមិក​បាន​បង្ហាញ​ថា ​ខ្សែ​ការពារ Barcelona, Gerard Pique ជា​អ្នក​ជួយ​ក្នុង​ការចរចា​ដែល​ទទួល​បាន​ប្រាក់កម្រៃ​ជើង​សារ ២៤​លាន​អឺរ៉ូ​នាំ​យក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​អេ​ស្ប៉ា​ញ Super Cup ទៅកាន់​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។

​​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​បានធ្វើការ​ផ្លាស់ប្តូរទម្រង់​នៃ​ការប្រកួត​ពាន​អេ​ស្ប៉ា​ញ Super Cup នៅ​ឆ្នាំ២០២០ ដោយ​ផ្លាស់ប្តូរ​ពី​ការប្រកួត​ដែល​មានតែ ២ក្រុម​មកជា ៤ក្រុម​វិញ និង​ផ្លាស់​ពី​លេង​ក្នុងស្រុក​ទៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត ដែល​ត្រូវបាន​គេ​ដឹង​ថា ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​ទទួល​បាន ៤០​លាន​អឺរ៉ូ​ក្នុង​មួយ​ព្រឹត្តិការណ៍​។ ​​Gerard Pique ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Kosmos បាន​ទទួល​ប្រាក់កម្រៃ​ជើង​ផ្សារ ៤​លាន​អឺរ៉ុប​ក្នុង​មួយ​ព្រឹត្តិការណ៍​ពី​អ្នក​រៀប​ចំ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ដែល​កិច្ចព្រមព្រៀង​រវាង​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ និង​អារ៉ាប៊ីសាអ៊ូឌីត​មាន​រយៈពេល ៦​ឆ្នាំ មានន័យថា Gerard Pique ទទួល​បាន​សរុប ២៤​លាន​អឺរ៉ូ​។ ​នៅ​ក្នុង​ខ្សែអាត់​សំឡេង​នោះ Pique បាន​និយាយ​ថា លុយ​នឹង​ត្រូវ​បែងចែក​រវាង​ក្លឹប​ទាំង​បួន​ដែល​ចូលរួម ហើយ​សហព័ន្ធ​នឹង​រក្សាទុក​ប្រហែល ៦​លាន​អឺរ៉ូ​។

​សហព័ន្ធ​បាន​ប្រាប់ El Confidencial ថា​ មិន​មាន​អ្វី​ខុសច្បាប់​នៅ​ក្នុង​អ្វី​ដែល​បាន​និយាយ​នៅ​ក្នុង​សារ​ជា​សំឡេង ឬ​នៅ​ក្នុង​ការចរចា​នោះ​ទេ ហើយ​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ត្រូវបាន​ចេញផ្សាយ​រួចហើយ​។​ តែ​នៅពេលដែល​កិច្ចព្រមព្រៀង​ត្រូវបាន​ប្រកាស​កាលពី​ដំបូង ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​លោក Luis Rubiales បាន​និយាយថា មិនបាន​បង់​កម្រៃជើងសា​រណា​មួយ​ទៅ Pique ទេ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm