សប្បុរសជន ឧបត្ថម្ភអាហារបំប៉នសុខភាពជូនដល់កងពលធំអន្តរាគមន៍លេខ៣ និងកងតូចអន្តរាគមន៍ចំណុះទាំង៣

2026/05/23 11:16:56 pm        375

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញទទួលអំណោយឱសថប្រភេទអាហារបំប៉នសុខភាព តាមរយៈលោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ជំនាញឯកទេសផ្នែកសម្ភព និងរោគស្ដ្រី ជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអឃីត កោះពេជ្រ និងអឃីតសែនសុខ រាជធានីភ្នំពេញ ដែលបានឧបត្ថមអាហារបំប៉នសុខភាពចែកជូនដល់វីរៈកងទ័ពជួរមុខ កងកងពលធំអន្តរាគមន៍លេខ៣ និងកងតូចអន្តរាគមន៍ចំណុះទាំង៣ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ រួមមានពីរប្រភេទកំប៉ុង -១ កំប៉ុងពណ៌ទឹកក្រូចចំនួន៣០០ កំប៉ុង (កាល់ស្យូម) ជួយរក្សាឆ្អឹង និងធ្មេញ ជួយសាច់ដុំ និងសរសៃប្រសាទ ជួយប្រព័ន្ធភាពស៊ាំ ជួយបន្ថយស្ត្រេស និងកម្លាំងរាងកាយ ជួយសាច់ដុំ -២កំប៉ុងពណ៌ខៀវ (ផ្លែប៊្លូប៊ឺរី)ចំនួន៤០០កំប៉ុង ជាវីតាមីនចម្រុះ សម្រាប់បំពេញសារធាតុខ្វះក្នុងរាងកាយ ជួយផ្តល់ថាមពល ជួយប្រព័ន្ធភាពស៊ាំ ជួយសក់ ស្បែក និងក្រចក ជាទូទៅ គេប្រើសម្រាប់អ្នកញ៉ាំអាហារមិនគ្រប់គ្រាន់អស់កម្លាំង ឬខ្សោយចង់បន្ថែមវីតាមីនប្រចាំថ្ងៃជាដើម។

ស្ថិតក្នុងពិធីក្នុងពិធីប្រជុំវាយតម្លៃយោធិនដាក់ឲ្យចូលសោធននិវត្តន៍ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ដែលបានឧបត្ថម្ភឱសថអាហារបំប៉នសុខភាព ដល់វីរៈកងទ័ព កងពលធំអន្តរាគមន៍លេខ៣ និងចែកជូនបន្ត ដល់វីរៈកងទ័ព កងពលតូចអន្តរាគមន៍ចំណុះទាំង៣ ក្នុងសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការរង នាយ និងពលទាហាន សូមប្រសិទ្ធពរជ័យមហាប្រសើរជូនលោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ជំនាញឯកទេសផ្នែកសម្ភព និងរោគស្ដ្រី ជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអឃីត កោះពេជ្រ និងអឃីតសែនសុខ ព្រមទាំងសហការី និងក្រុមគ្រួសារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm