អតីយុទ្ធជន និងនិវត្តន៍ជន ដឹងគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់មើលថែពួកគាត់

2026/05/24 02:22:53 am        112

កំពង់ឆ្នាំង៖ អតីយុទ្ធជន និងនិវត្តន៍ជនចំនួន១២៥គ្រួសារ រស់នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ​ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ និងមិនបំភ្លេចការលះបង់របស់ពួកគាត់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនាពេលកន្លងមក។

អតីយុទ្ធជន និងនិវត្តន៍ជនបានលើកឡើងថា៖ តាមរយៈគោលនយោបាយសង្គម និងការឧបត្ថម្ភនានារបស់រាជរដ្ឋាភិបាលកម្ពុជា បានជួយសម្រាលជីវភាពរស់នៅ និងផ្តល់កម្លាំងចិត្តដល់អតីយុទ្ធជន និងនិវត្តន៍ជនឲ្យមានភាពកក់ក្តៅ។ ជាពិសេស ការបន្តផ្តល់ប្រាក់ឧបត្ថម្ភ ប្រាក់សោធននិវត្តន៍ និងសេវាសង្គមផ្សេងៗ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកដែលធ្លាប់លះបង់កម្លាំងកាយចិត្ត និងអាយុជីវិតដើម្បីប្រទេសជាតិ។ ការមិនបំភ្លេចពួកគាត់ គឺជាការលើកទឹកចិត្តដ៏មានតម្លៃ និងធ្វើឲ្យពួកគាត់មានមោទនភាពចំពោះការចូលរួមបម្រើជាតិ នាពេលកន្លងមក។ ពួកគាត់ក៏បានជូនពរឱ្យរាជរដ្ឋាភិបាលបន្តទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋបន្ថែមទៀត។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងបានថ្លែងកោតសរសើរ ចំពោះការលះបង់ កម្លាំងកាយចិត្ត អាយុជីវិត និងការចូលរួមបម្រើជាតិមាតុភូមិរបស់អតីតយុទ្ធជន និងនិវត្តន៍ជនកន្លងមក ដែលបានរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិបានរីកចម្រើន។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់បងប្អូនទាំងអស់ ឱ្យបន្តថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យល្អ និងចូលរួមគាំទ្រការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។ អំណោយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកសម្រាលជីវភាពប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនរបស់យើងផងដែរ៕ កាំង ហុងវាស្នា



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm