ស្នូកឃ័រ៖ កីឡាករស្នូកឃ័រពិភពលោក ៣សម័យ Mark Williams បានឈានឡើងជុំទី២ ហើយនៃការប្រកួតស្នូកឃ័រជើងឯកពិភពលោកក្រោយយកឈ្នះមិត្តរួមជាតិវែល Michael White ១០-៣ហ្វ្រេម។ Mark Williams បាននាំមុខនៅក្នុងដំណាក់កាលដំបូង ៧-២ហ្វ្រេមលើ Michael White បន្ទាប់ពីវាយបានលើសពី ១០០ពិន្ទុ ៣ហ្វ្រេមក្នុងចំណោម ៧ហ្វ្រេមនេះ។
បុរសវ័យ ៤៧ឆ្នាំរូបនេះឈ្នះជើងឯកពិភពលោកលើកដំបូងតាំងពី ២២ឆ្នាំមុន តែនៅតែជាបេក្ខភាពប្រជែងជើងឯកឆ្នាំនេះ បន្ទាប់ពីគ្មានសញ្ញាណាមួយពីការធ្លាក់ចុះទំរង់លេងទៅតាមវ័យនោះឡើយ។ ជុំទី២ Mark Williams នឹងបន្តជួបជាមួយកីឡាករវែលមួយរូបទៀតគឺ Jackson Page ដែលមានវ័យទើបតែ ២០ឆ្នាំដែលយកឈ្នះជើងខ្លាំង Barry Hawkins នៅជុំទី១។ ងាកមកលទ្ធផលសំខាន់ៗផ្សេងទៀត កីឡាករអៀកឡង់ខាងជើង Mark Allen ឡើងជុំទី២ ក្រោយយកឈ្នះ Scott Donaldson ១០-៦ហ្វ្រេមដោយនឹងត្រូវជួបជាមួយ Ronnie O’Sullivan៕
អត្ថបទ៖នាង សុភាវុធ