សម្តេចតេជោ ហ៊ុន សែន៖ «ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​ដក​ចោល​មន្ត្រី​ដែលជាប់ពាក់ព័ន្ធ»

2026/05/24 05:08:28 pm        375

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ដក​ចោល​មន្ត្រី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង Online Scams ហើយសម្តេចបានណែនាំបន្ថែមថា ការបង្ក្រាបការឆបោកនេះ ត្រូវ​ដើរ​ទន្ទឹម​ជា​មួយ​ការ​ដកចេញមន្ត្រីដែលជាប់ពាក់ព័ន្ធ ខណៈកន្លង​មក​សម្តេច​បាន​ឃើញ​មាន​ដក​មន្ត្រី​មួយ​ចំនួន​ហើយ ប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធនោះមិនមែនត្រឹមតែដកដំណែងប៉ុណ្ណោះទេ គប្បី​ត្រូវ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ថែមទៀតផងដែរ។ នេះ​បើតាមការឲ្យដឹងរបស់​ឯកឧត្តម ជា ធីរិទ្ធ អ្នក​នាំ​ពាក្យសម្តេចតេជោ ហ៊ុន សែន។

អ្នក​នាំ​ពាក្យសម្តេចតេជោបានឲ្យដឹងថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោបានលើកឡើងថា សម្តេច​ស្វាគមន៍ជាមួយការដកចោលមន្ត្រី និងផ្តល់អនុសាសន៍ ការ​បង្ក្រាបការឆបោក ត្រូវដើរទន្ទឹមជាមួយការដកចេញមន្ត្រីដែលជាប់ពាក់ព័ន្ធ។ កន្លង​មក​សម្តេច​បាន​ឃើញ​បាន​ដក​មន្ត្រី​មួយចំនួនហើយ ប៉ុន្តែសម្តេចសុំផ្តល់មតិ ២កម្រិត អ្នក​ជាប់​ពាក់ព័ន្ធ​មិន​មែន​ត្រឹម​ដក​ដំណែង​ទេ ត្រូវចោទប្រកាន់តាមផ្លូវតុលាការថែមទៀត។ បើក​ការ​ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ ក្រុមនេះមិនអាចរួចខ្លួនទេ ព្រោះជាក្រុមមហន្តរាយ មន្ត្រី​មហន្ត​រាយ​។ ​សម្តេចណែនាំដោយត្រូវដកចេញពីតំណែង (បើចៅហ្វាយស្រុកណា ខេត្តណា មន្ត្រី​ណា​មិន​ព្រម​ធ្វើ ​អសកម្ម សូមដកចេញ)។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់​អនុសាសន៍​ដល់​នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ សួរ​អោយ​បាន​ច្បាស់​ពី​ការ​ចូល​មក​ប្រទេស​កម្ពុជា​ តើឆ្លងកាត់ និងចូលមកពីណា​ តាមណា? ខ្លះមក​ពី​ប្រទេស​ឆ្ងាយ​ដែល​មិន​មាន​ព្រំដែន​ជាប់​ទេ​។ នេះមិនមែនជារឿងកម្ពុជាដាច់ដោយឡែកទេ ប៉ុន្តែវាជារឿងសកល។

សម្តេចតេជោ លើកឡើងថា បទល្មើសឆបោកតាមអនឡាញនេះ បានបំផ្លាញ​កិត្តិយស​សេចក្តី​ថ្លៃ​ថ្នូរ​របស់ប្រ​ទេសជាតិ ហើយក្រុមពួកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចក្លាយ​ជា​ក្រុម​គំរាម​កំហែង​ប្រទេស​ជាតិទៅថ្ងៃអនាគតដែរ។ ហេតុនេះកម្ពុជា ត្រូវបង្ក្រាបអោយអស់ចេញពីកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm