លោក Guterres អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/19 10:18:27 pm        1.1 K

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres បាន​អំពាវនាវ​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ចន្ទ ឲ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​សង្គ្រោះ​ជីវិត​មនុស្ស​ចូល​ទៅ​ដល់ ព្រមទាំង​ទុក​ពេល​សម្រាប់​ការ​ជម្លៀស​មនុស្ស​ចេញ​ផង​ដែរ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​លោក​ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។

​ការ​អំពាវនាវ​នេះ​មាន​ឡើង ​ក្រោយ​ការវាយប្រហារ​លើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​ ​ភាគច្រើន​ការ​វាយ​ប្រហារ​ថ្មីៗ​លើ​ទីក្រុង Lviv, Dnipro, Kharkiv និង​ទីក្រុង Mykolaiv ដែល​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ជាច្រើន​រងគ្រោះ និង​ទ្រព្យសម្បត្តិ​រង​ការខូចខាត​។ ​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Stéphane Dujarric បាន​និយាយ​នៅ​ក្នុង​ទីក្រុង New York​ ថា លោក Guterres ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​បំផុត​ផង​ដែរ អំពី​ការ​អំពាវ​នាវ​ដែល​នៅតែ​បន្ត​អំពី​ស្ថានភាព​មនុស្សធម៌​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​រង​ការឡោមព័ទ្ធ Mariupol​។

ថ្លែង​អំឡុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ​លោក Dujarric បាន​និយាយ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ជំរុញ​គ្រប់​ភាគី​ទាំងអស់ ឲ្យ​អនុម័ត​បទ​ឈប់​បាញ់​មនុស្សធម៌​ភ្លាមៗ​ និង​ជាបន្ទាន់ ដែល​នឹង​អាច​រក្សា​សុវត្ថិភាព​ និង​ធានា​បាន​នូវ​មុខងារ​ចក្រ​របៀង​មនុស្សធម៌​ដើម្បី​ជួយ​ជម្លៀស​ជន​ស៊ីវិល និង​ដឹក​ជញ្ជួន​ជំនួយ​មនុស្សធម៌​ជួយ​សង្គ្រោះ​អាយុជីវិត និង​ផ្ដល់​ជំនួយ​ជា​ថ្នាំសង្កូវ​ដល់​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm