សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិសហការជាមួយរ​ដ្ឋបាល​រាជ​ធានី​ភ្នំពេញយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន

2026/05/24 10:27:27 pm        543

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និង​និវត្តជន​កម្ពុជា​ បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នថ្នាក់ជាតិទាំងអស់ ត្រូវសហការជាមួយរដ្ឋ​បាល​រាជ​ធានីភ្នំពេញ យកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ឱ្យបានល្អប្រសើរ ដើម្បី​បង្ហាញនូវគុណធម៌ និងភាពកតញ្ញូ ជូនពួកគាត់ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ បាន​បូជាជីវិតនៅសមរភូមិការពារសេចក្ដីសុខជូនប្រជាជន។ អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និង​ក្រុម​ប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នេះមិនមែនជាលើកទីមួយទេដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​អំពាវ​នាវ​ឱ្យ​មាន​ការ​យក​ចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន និងនិវត្តជន។ សម្ដេចតែង​តែ​អំពាវ​នាវ​ដល់​មន្រ្តី​ថ្នាក់​ជាតិ​ និងថ្នាក់មូលដ្ឋាន គប្បីសកម្មក្នុងការចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន ដែល​មាន​វ័យ​ចំណាស់ ជាពិសេសត្រូវចុះតាមដានពីស្ថានភាពនៃការរស់នៅរបស់អតីតយុទ្ធជន យុទ្ធជន​ពិការ គ្រួសារយុទ្ធជនពលី ដើម្បីផ្ដល់ភាពកក់ក្ដៅជូនពួកគាត់។ សម្ដេច​បាន​មាន​ប្រសាសន៍​បន្ថែមថា «ពួកគាត់ចាស់ៗ មិនចង់បានអ្វីពីយើងទេ គាត់ត្រូវការតែក្ដី​ស្រលាញ់​ពី​យើង​ប៉ុណ្ណោះ​»​។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ណែនាំដល់មន្រ្តី និងក្រុមប្រឹក្សារាជ​ធានី​ភ្នំពេញ​ទាំងអស់ ត្រូវការចេះគិតគូរពីសុខទុក្ខរបស់មនុស្សចាស់ ជាពិសេសអតីតយុទ្ធជន ត្រូវ​មាន​ភាពកតញ្ញូចំពោះពួកគាត់ ដែលនេះគឺជាគុណធម៌របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។ 

ឆ្លៀតក្នុងឱកាសនេះដែរសម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិ​វត្ត​ជន​កម្ពុជា ក៏បានមានប្រសាសន៍ជំរុញឱ្យរាជរដ្ឋាភិបាល ជាពិសេសសមាគម អ.ម.ត ត្រូវគិត​គូរ​ផ្ដល់​អាហា​រូបករណ៍ជូនកូនចៅអតីតយុទ្ធជន យុទ្ធជនពលីនៅសមរភូមិ និងគ្រួសារទីទ័ល​ក្រ​គ្មាន​លទ្ធភាព​ឱ្យ​កូន​សិក្សា។ សម្ដេចបានលើកឡើងថា៖ «ឪពុករបស់គេបានស្លាប់នៅសមរភូមិ យើង​ត្រូវ​តែផ្ដ​ល់អា​ហារូបករណ៍ឱ្យកូនគេបានសិក្សារៀនសូត្រ»។

គួរជម្រាបជូនថា នេះគឺជា ការគិតគូដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ដែលជានិច្ចជាកាល​សម្ដេច​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតីត​យុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ ព្រមទាំងយុទ្ធជនពលីនៅសមរភូមិ ហើយ​ក៏​មិនភ្លេចអ្នកនៅសមរភូមិដែលជាគ្រួសាររបស់យុទ្ធជននៅសមរភូមិមុខ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm