កាកបាទក្រហមកម្ពុជា ចុះជួយផ្ទាល់ដល់គ្រួសារសព និងកម្មកររងគ្រោះ ថ្នាក់ចរាចរ​នៅ​ខេត្តស្វាយរៀង និងកំពង់ឆ្នាំង

2026/05/24 10:45:02 pm        191

បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានឆក់យកជីវិតកម្មករ-កម្មការិនី ៥នាក់ និងរបួសធ្ងន់ស្រាល ៣៩នាក់ ភ្លាមៗនោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាបានចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។

​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សហការជាមួយសាខាកាកបាទក្រហមខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសពទាំង ៥នាក់ ដែលរស់នៅក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សពទាំង ៥រូប រួមមាន៖ ១. លោក ឌុច ផាត និង ២. អ្នកស្រី ប៉េង ហឿន (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូនតូចម្នាក់ និងក្មួយ ៣នាក់) ៣. លោក ពៅ ភស់ និង ៤. អ្នកស្រី គង់ សាវី (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូន ៣នាក់) ៥. លោក រឹម សារី (បន្សល់ទុកប្រពន្ធ និងកូន ៣នាក់) ។

​ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូបានពាំនាំនូវការសោកស្តាយ និងអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការបាត់បង់សមាជិកគ្រួសារដែលជាបង្គោលទ្រទ្រង់ជីវភាព។ ដើម្បីជួយសម្រាលបន្ទុកភ្លាមៗ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ក្នុងមួយសព ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

​បន្ទាប់មក ប្រតិភូបានបន្តនាំថវិកាឧបត្ថម្ភដល់កម្មកររងរបួសស្រាលចំនួន ១០នាក់ ដែលសម្រាកព្យាបាលនៅតាមផ្ទះក្នុងភូមិ-ឃុំខាងលើ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល។ នៅថ្ងៃដដែលនេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានបន្តដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខកម្មករ-កម្មការិនីចំនួនសរុប ៣៩នាក់ របួសធ្ងន់ ៨នាក់ (មួយបញ្ជូនទៅវៀតណាម) និងរងរបួសស្រាល ៣១នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាល។ ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា ព្រមទាំងថ្នាក់ដឹកនាំ សាខាកាកបាទក្រហមខេត្តស្វាយរៀង និងខេត្តព្រៃវែង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងពរជ័យពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យបងប្អូនកម្មករទាំងអស់បានឆាប់ជាសះស្បើយពីរបួស ព្រមទាំងបានឧបត្ថមថវិកា ជួយសម្រាលបន្ទុកគ្រួសារដោយអ្នករងរបួសស្រាល១លានរៀល របួសធ្ងន់២លានរៀល។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារកងទ័ពដែលកំពុងសម្រាកព្យាបាលមួយគ្រួសារនៅទីនោះផងដែរ។

ដោយឡែកនៅថ្ងៃនេះដែរ ប្រតិភូកាកបាទក្រហមកម្ពុជាមួយក្រុមទៀត ដឹកនាំដោយ ឯកឧត្តម ឃុន សាម៉េង នាយកនាយកដ្ឋានធនធានមនុស្ស និង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅសួរសុខទុក្ខ កម្មករ- កម្មការិនី គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ ដែលកំពុងសម្រាកព្យាបាល​ សរុប ៣៧ នាក់ បុរស​ ៤នាក់។ ក្នុងនោះ សម្រាកនៅមណ្ឌលសុខភាពកំពង់ត្រឡាច​ ១៤នាក់​ (បុរស​ ២នាក់), សម្រាក​នៅគ្លីនិក ឯកជន ២៣ នាក់​ (បុរស​ ២នាក់)។

​សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​កាក​បាទក្រហមកម្ពុជា ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមាន​កាក​បាទ​ក្រហម​កម្ពុជា» ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោនោះឡើយ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm