គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើរដ្ឋបាល៤ទីតាំងរកឃើញជនបរទេសជិត៣០០នាក់

2026/05/25 02:32:14 pm        397

ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ BTV ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីទី២៤ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង អគារកម្ពស់៤ជាន់ ៣៦បន្ទប់ មានជនបរទេស១៨នាក់ប្រុស ២សញ្ជាតិ ឥណ្ឌូនេស៊ី១២នាក់ និងម៉ាឡេស៊ី៦នាក់។ ក្រុមការងារបានបញ្ជុនជនបរទេសទាំង១៨នាក់ ទៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវបន្ត ។

ទន្ទឹមនឹងនេះ លោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញរបស់អគ្គស្នងការនគរបាលខេត្តដឹកនាំដោយ ឯកឧត្តមសេនីយឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តមសេនីយឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាប ១ទីតាំង និងធ្វើរដ្ឋបាលចំនួន ៤ទីតាំងដូចខាងក្រោម៖

អគារ១ទីតាំងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ (រត់គេច ពីការបង្ក្រាប) ត្រួតពិនិត្យឃើញមាន តុ កៅអី មួយចំនួនបានដឹកទៅទុកនៅអគារសាងសង់នៅខាងក្រោយ និងមានទូរកុងតឺន័រចំនួន៤ សង្ស័យថាបំរើសេវាផ្លូវភេទ។ ក្រុមការងារបានសម្រេចបិទសៀល១ទីតាំង ។

ឯកឧត្តមបន្តថា រដ្ឋបាល៤ទីតាំង រកឃើញជនបរទេសសញ្ជាតិឥណ្ឌូនេស៊ី ២៧៥នាក់ ស្រី៤០នាក់ ក្នុងនោះ៖

− ទីតាំងទី១៖ អគារកម្ពស់៦ជាន់ផ្ទាល់ដី ៤៥បន្ទប់ មានជនបរទេស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី។

− ទីតាំងទី២៖ អគារកម្ពស់៧ជាន់ផ្ទាល់ដី ២៦បន្ទប់ មានជនបរទេសចំនួន៥៣នាក់ ស្រី១៣នាក់ ជាជនជាតិឥណ្ឌូនេស៊ី។

− ទីតាំងទី៣៖ ផ្ទះផ្ទាល់ដី មាន២៣បន្ទប់ មានជនបរទេសចំនួន២៣នាក់ ស្រី៨នាក់ ជាជនជាតិឥណ្ឌូនេស៊ី។

− ទីតាំងទី៤៖ មានកម្ពស់៥ជាន់ផ្ទាល់ដី មាន១១បន្ទប់ មានជនបរទេសចំនួន៣៦នាក់ ស្រី៩នាក់ ជាជនជាតិឥណ្ឌូនេស៊ី៕ អត្ថបទ: វង្ស សុភាព


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm