នាវាចិនចាកចេញពីដែនទឹក​ បន្ទាប់ពីការប្រឈមដាក់គ្នាយ៉ាងតានតឹងនៅជិតកោះគ្រប់គ្រងដោយតៃវ៉ាន់​ ​

2026/05/25 05:13:53 pm        124

ឆ្មាំល្បាតឆ្នេរ​កោះ​​តៃវ៉ាន់​​បាននិយាយថា​​ នាវាឆ្មាំល្បាតឆ្នេរ​​​របស់​ចិនមួយគ្រឿងបានចាកចេញពីដែនទឹកនៅជិតកោះ Pratas ដែលមានទីតាំងនៅចុងខាងជើងបំផុត​នៃសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ ២៤​ ឧសភា បន្ទាប់ពីការប្រឈមដាក់គ្នាយ៉ាងតានតឹង និងការឈ្លោះប្រកែកគ្នាដោយពាក្យសំដីរវាងឆ្មាំល្បាត​ឆ្នេរ​​​ទាំងពីរ ។

ប្រទេសចិនអះអាងថាដែនកោះ​​តៃវ៉ាន់ដែលគ្រប់គ្រងបែប​​ប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ជាជំហរមួយដែលរដ្ឋាភិបាលនៅទីក្រុងតៃប៉ិបដិសេធ។

ប្រទេសចិនបានដាក់សម្ពាធលើកោះ​​តៃវ៉ាន់ដោយបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះនេះ ហើយទីក្រុងតៃប៉ិកំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបន្ថែមទៀតរបស់ចិន បន្ទាប់ពីប្រធានាធិបតីចិន​លោក​ Xi Jinping បានពិភាក្សាអំពីបញ្ហា​​កោះ​តៃវ៉ាន់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ​នៅទីក្រុងប៉េកាំងក្នុងខែនេះ។

ដោយ​​ស្ថិតនៅចន្លោះភាគខាងត្បូងកោះ​តៃវ៉ាន់ និងទីក្រុង ហុងកុង កោះ​ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ ​ត្រូវបានក្រុម​​អ្នកជំនាញសន្តិសុខមួយចំនួនមើលឃើញថាងាយរងគ្រោះដោយការវាយប្រហាររបស់ចិនព្រោះតែស្ថិតនៅ​​ចម្ងាយជាង៤០០​ គីឡូម៉ែត្រប៉ុណ្ណោះ​ពីកោះតៃវ៉ាន់។

ឆ្មាំល្បាតឆ្នេរ​​តៃវ៉ាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួនបានប្រទះឃើញនាវាឆ្មាំល្បាតឆ្នេរ​ចិនមួយគ្រឿងកំពុងធ្វើដំណើរទៅកាន់កោះ​ Pratas ហើយបានបញ្ជូននាវារបស់ខ្លួនភ្លាមៗ ជាមួយ​នឹ​ង​​​​​​​​ការព្រមាន ហើយភាគីទាំងពីរ​បាន​​​ប្រឈមដាក់គ្នាដោយពាក្យសំដីយ៉ាងខ្លាំងលើអធិបតេយ្យភាពតាមរយៈវិទ្យុ​​៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm