ក្រោយលើកពានសម្ដេចតេជោ គ្រូព្រះខ័នរាជ ចាត់ទុកវិសាខា ជាគូប្រជែងដ៏ល្អ និង​មិន​រំពឹង​មាន​គ្រាប់​បាល់​ច្រើន​ឡើយ

2026/05/25 05:41:25 pm        180

ក្លិបព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ​២០២៥/២៦ ជាថ្មី បន្ទាប់ពីយកឈ្នះក្រុមវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយលទ្ធផលដ៏ស្វិតស្វាញ ដោយ​ការ​ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ៤-៤ កាល​ពី​រាត្រី​ថ្ងៃ​ទី២៤ ខែឧសភាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញក្ដីរីករាយ ចំពោះ​កូន​ក្រុម​ ដែលព្យាយាមធ្វើបានយ៉ាងល្អ ទោះបីប៉ុន្មានប្រកួតចុងក្រោយ ពួកគេបាន​នឿយ​ហាត់​នឹង​ការ​ប្រកួត​ជា​ច្រើន។ យ៉ាងណាលោកចាត់ទុក វិសាខា គឺជាគូប្រជែងដ៏ល្អ ហើយលោកក៏មិននឹកស្មាន​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រនេះ មានគ្រាប់បាល់កើតឡើងច្រើន រហូតដល់ ៨គ្រាប់បែបនេះដែរ។

បន្ថែម​លើនេះ លោកពិតជាមានមោទនភាព សម្រាប់រដូវកាលដំបូង ក្នុងនាមគ្រូបង្គោល ដែល​ជួយ​ក្រុម​ឈ្នះពា​ន ៣ និងជើងឯករងពានរង្វាន់អន្ដរជាតិ AFC Challenge League ហើយ​រដូវកាល​ថ្មី ពិសេសការប្រកួតពានរង្វាន់ AFC Champions League Two លោកនឹង​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែខ្លាំង ដើម្បីប្រកួតប្រជែង ក្នុងនាមក្លិបតំណាងកម្ពុជា ដែលត្រូវតតាំង​ជាមួយ​បណ្ដា​ក្លិប​ប្រទេស​អភិវឌ្ឍន៍ខ្លួន​ក្នុងទ្វីបអាស៊ីតែម្ដង។

គួរដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ជាលើកទី៦ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែល​បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក នៃពានរង្វាន់ដ៏ធំលំដាប់ទី២ នៅកម្ពុជា បន្ទាប់​ពី​ពួកគេ ធ្លាប់ឈ្នះពាន កាលពីឆ្នាំ២០១១, ២០១២, ២០១៥, ២០១៧ និងឆ្នាំ​២០២៣/​២៤​។ ​ចំណែកក្រុមវិសាខា នេះគឺជាការបរាជ័យលើកដំបូង ក្នុងប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រ ៤លើក បន្ទាប់​ពីពួកគេ ធ្លាប់គ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និង​ឆ្នាំ​២០២២​៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm