ចិនបញ្ជូនអវកាសយានិកទៅកាន់បេសកកម្មអវកាសរយៈពេល១ឆ្នាំ ខណៈសម្លឹងរកការចុះចតលើភពព្រះចន្ទនៅឆ្នាំ ២០៣០ ​

2026/05/25 06:06:38 pm        75

ប្រទេសចិនបានបញ្ជូនអវកាសយានិកបីនាក់ទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ​​២៤​​ឧសភា ដែលម្នាក់ក្នុងចំណោមពួកគេ ​នឹងស្នាក់នៅរយៈពេលមួយឆ្នាំ ជារយៈពេលកំណត់ត្រាសម្រាប់ប្រទេសនេះ ដែលអាចឱ្យការសិក្សាអំពីសរីរវិទ្យាមនុស្សមានរយៈពេលយូរនៅក្នុងលំហអាកាស ខណៈ ទីក្រុងប៉េកាំងកំពុងធ្វើការឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួនក្នុងការចុះចតលើភពព្រះចន្ទដែលមានមនុស្សនៅត្រឹមឆ្នាំ ២០៣០។

យានអវកាស Shenzhou-23 បានបាញ់បង្ហោះនៅម៉ោង ១១:០៨នាទីយប់ ដោយប្រើយានចម្លង​ Long March-2F Y23 ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ដោយមានអវកាសយានិកចិនបីនាក់នៅលើនោះ។

អ្នក​ជំនាញ​ផ្នែក​គ្រឿង​បំពាក់យានអវកាស លោក​ Li Jiaying អតីតអធិការនគរបាល​ទី​ក្រុង​ហុងកុង គឺជាអវកាសយានិកដំបូងមកពីទីក្រុងនេះ ដែលបានចូលរួមក្នុងបេសកកម្មអវកាសរបស់ចិន។ សមាជិកអវកាសយានិកផ្សេងទៀតគឺមេបញ្ជាការលោក​ Zhu Yangzhu និងអ្នកបើកបរ​លោកស្រី​ Zhang Yuanzhi ដែលអ្នក​ទាំងពីរមកពីផ្នែកអវកាសយានិកនៃកងទ័ពរំដោះប្រជាជន។

ទីភ្នាក់ងារអវកាសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា​ ម្នាក់​​ក្នុងចំណោមបេសកកម្មទាំងបី គឺត្រូវស្នាក់នៅលើស្ថានីយ៍អវកាស Tiangong រយៈពេលមួយឆ្នាំ ដែលជាបេសកកម្មអវកាសដ៏យូរ​​បំផុតមួយ ប៉ុន្តែនៅតិចជាងកំណត់ត្រា១៤ ខែកន្លះដែលបង្កើត​​​កំណត់ត្រា​​​ដោយអវកាសយានិករុស្ស៊ីក្នុងឆ្នាំ១៩៩៥​។

អង្គការ NASA របស់អាមេរិក​​​កំពុងស្វែងរកការចុះចតលើភព​ព្រះចន្ទដែលមានមនុស្សបើកនៅឆ្នាំ២០២៨​​​ ដែលនាំមុខប្រទេសចិនពីរឆ្នាំ។ សហរដ្ឋអាមេរិកមានគោលបំណងបង្កើតវត្តមានរយៈពេលវែងនៅលើភព​ព្រះចន្ទជាជំហានមួយឆ្ពោះទៅរកការរុករកភពអង្គាររបស់មនុស្ស៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm