អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានរំលឹកដល់ឯកសារប្រវត្តិសាស្ត្រ និងភូមិសាស្ត្រចំពោះតំបន់ MENA ខណៈពិភពលោកកំពុងរង់ចាំការប្រកាសអំពីកិច្ចព្រមព្រៀងដែលអាចកើតមានដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។

មន្ត្រីអ៊ីរ៉ង់ បានពិនិត្យឡើងវិញនូវពេលវេលាសំខាន់ៗក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដើម្បីជំរុញឆ្ពោះទៅរកសាររំលឹកពីរឿងនិទានការប្រយុទ្ធគ្នារវាងអ្នកគង្វៀលចៀម លោក David និងកំពូលអ្នកប្រយុទ្ធហ្គូលីយ៉ាត(Goliath) ដោយភាគីដែលត្រូវបានរំពឹងថាចាញ់ នៅបំផុតទទួលបានជ័យជម្នះ។

នេះកើតឡើង ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ត្រូវបាន «ចរចាយ៉ាងទូលំទូលាយ» ដោយទីក្រុងតេអេរ៉ង់ក៏បានបង្ហាញថា អាចមានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរមានបំណងពណ៌នាអំពីកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ជម្លោះរយៈពេល៦៦ថ្ងៃរបស់ខ្លួន ថាជាជ័យជម្នះ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ពីការហែក្បួនរបស់ពួករ៉ូម៉ាំងប្រឆាំងពួកពែក្សស៊ីនៅសតវត្សរ៍ទី៣ ដោយភាគីឈ្លានពានត្រូវបានបង្ខំឱ្យទទួលយកលក្ខខ័ណ្ឌ នៅពេលក្រោយមក។