ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «រត់ដោយបេះដូង - Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

2026/05/25 12:02:38 pm        112

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រត់ដោយបេះដូង - Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ តំណាងស្ថានទូតអូស្ត្រាលី ជប៉ុន និងឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ព្រមទាំមាតាបិតាអាណាព្យាបាល និងប្អូនៗកុមារ សរុបប្រមាណ ៣៨៦នាក់។

ជាកិច្ចចាប់ផ្តើម លោក អ៊ួន បឋម (សាយ) បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងការគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ធ្វើឱ្យយុទ្ធនាការដ៏មានន័យមួយនេះអាចដំណើរការទៅមុខបានយ៉ាងរលូនរហូតមកដល់ឆ្នាំទី៣ នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ដែលបានបន្តសហការ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី តាំងពីដើមរៀងមក។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក អ៊ួន បឋម (សាយ) និងក្រុមការងារដែលតែងតែរៀបចំកម្មវិធីល្អៗសម្រាប់សង្គមជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តទៅកាន់ក្មួយៗ ដែលមានពិការភាព កុំឱ្យមានការបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតឡើយ។ ឯកឧត្តមបានបន្តថា ពិការភាពមិនមែនជាឧបសគ្គរារាំងដល់ការកសាងសមត្ថភាព ឬការសម្រេចជោគជ័យក្នុងជីវិតនោះទេ ដូចនេះក្មួយៗត្រូវតែបន្តមានក្តីសង្ឃឹម ជឿជាក់លើខ្លួនឯង និងខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ និងគ្រួសារ។

សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តរៃអង្គាសថវិកា ក៏ដូចជាលើកទឹកចិត្ត និងបំផុសស្មារតីឱ្យមហាជនបង្កើនការយល់ដឹង និងយកចិត្តទុកដាក់អំពីកុមារអូទីសឹម៕

អត្ថបទដែលទាក់ទង

កម្លាំងនគរបាលរាជធានី ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខណ្ឌពោធិ៍សែនជ័យ
2026/05/25 12:37:01 pm        1
នគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់
2026/05/25 12:24:05 pm        2
BREAKING NEWS | សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»
2026/05/25 12:21:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីកាណាដា Mark Carney បង្ហាញសមត្ថភាពបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup Trophy Tour

2026/05/25 01:21:35 pm
​Oleksandr Usyk ផ្តួល Rico Verhoeven ទឹកទី១១ ការពារខ្សែក្រវាត់ពិភពលោក​បានជោគជ័យ
2026/05/25 12:55:03 pm
​កម្លាំងនគរបាលរាជធានី ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខណ្ឌពោធិ៍សែនជ័យ
2026/05/25 12:37:01 pm
​នគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់
2026/05/25 12:24:05 pm
​BREAKING NEWS | សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»
2026/05/25 12:21:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/24 02:36:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/22 01:20:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/23 03:37:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am