ការប្រកួតក្របខណ្ឌកំពូលអង់គ្លេស Premier League បានបិទបញ្ចប់សប្តាហ៍ចុងក្រោយ ជាមួយនឹងរឿងរំភើប និងពោរពេញដោយការប្រកួតប្រជែងទាំងលើកំពូលតារាង និងតំបន់កាត់ចោល។
កាំភ្លើងធំ Arsenal បានក្លាយជាជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ តែទើបតែបានលើកពានផ្លូវការបន្ទាប់ពីយកឈ្នះ Crystal Palace ២-១ នៅថ្ងៃបិទរដូវកាល។
នៅផ្នែកប្រជែងកៅអី Champions League, Manchester United បញ្ចប់នៅលេខ ៣ ក្រោយឈ្នះ Brighton ៣-០ ខណៈ Bruno Fernandes បំបែកកំណត់ត្រាប៉ះបញ្ជូនច្រើនបំផុតក្នុងមួយរដូវកាល Premier League សរុប ២១ បាល់បញ្ជូន។
ចំណែក Tottenham Hotspur បានគេចផុតពីការធ្លាក់ចេញយ៉ាងលំបាក បន្ទាប់ពីឈ្នះ Everton ១-០ នៅថ្ងៃចុងក្រោយ ស្របពេលដែល West Ham ទោះឈ្នះ Leeds United ៣-០ ក៏ដោយ ក៏នៅតែត្រូវធ្លាក់ទៅ Championship ក្រោយឈរនៅលេខ ១៨។
រដូវកាលនេះក៏ជាការបញ្ចប់សម័យរបស់លោក Pep Guardiola ជាមួយ Manchester City ផងដែរ បន្ទាប់ពីក្រុមរបស់លោកចាញ់ Aston Villa ២-១ នៅប្រកួតចុងក្រោយ។
សរុបមក Premier League 2025/26 គឺជារដូវកាលដែលពោរពេញដោយការប្រជែងដ៏តានតឹង ចាប់ពីការប្រជែងពាន រហូតដល់ការគេចផុតពីតំបន់កាត់ចោល៕ អត្ថបទ៖នាង សុភាវុធ



