សារព័ត៌មាន​Telegraph៖ អង់គ្លេស និងបារាំង បដិសេធផែនការណាតូក្នុងការបង្កើនជំនួយយោធាដល់អ៊ុយក្រែន

2026/05/25 07:17:37 pm        163

សារព័ត៌មាន​​ Telegraph ​បាន​​រាយការណ៍​​កាលពីថ្ងៃ ២៤ ឧសភា ដោយដកស្រង់ប្រភពពី​សម្ព័ន្ធភាព​​​មួយ​ថា​ ចក្រភពអង់គ្លេស បារាំង និងរដ្ឋជាសមាជិក​​ណាតូផ្សេងទៀតបានរារាំងផែនការមួយដែលសមាជិកនីមួយៗនឹងចូលរួមចំណែក ​០,២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ។

​អគ្គលេខាធិការណាតូ លោក Mark Rutte បានប្រាប់ក្រុម​​អ្នកសារព័ត៌មានកាលពី​​ថ្ងៃទី ២២ ខែឧសភាថា សំណើនេះទំនងជាត្រូវបានបដិសេធ។

លោកបាននិយាយថា រូបលោក​​​មិនគិតថាសំណើនេះនឹងត្រូវបានទទួលយកទេ ព្រោះមានការប្រឆាំងជាច្រើនចំពោះ​​​ចំនួន​​ ០,២៥%​នេះ។

លោក Rutte ពុំ​បានប្រាប់ឈ្មោះសមាជិកដែលរារាំងសំណើនោះទេ ប៉ុន្តែប្រភពរបស់ណាតូបានប្រាប់ សារព័ត៌មាន​​ Telegraph ថា អ្នកប្រឆាំងគឺចក្រភពអង់គ្លេស បារាំង កាណាដា អ៊ីតាលី និងអេស្ប៉ាញ។ ប្រភពបាននិយាយថា ពួកគេមិនមានភាពរីករាយចំពោះគំនិតនេះទេ។

ដំណឹង​នេះកើតឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានបន្ធូរបន្ថយទណ្ឌកម្មប្រេងរបស់រុស្ស៊ីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបណ្តាលឱ្យមានការវាយប្រហារបន្ថែមទៀតទៅលើមុខមាត់​របស់ទីក្រុងឡុងដ៍្រ​​ក្នុងនាមជាដៃគូដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន។

ចក្រភពអង់គ្លេសបានបង្កឱ្យមានការភ្ញាក់ផ្អើល និងការខឹងសម្បារកាលពី​​ថ្ងៃ១៩ ឧសភា​កន្លងទៅ​នេះ​​ ដោយការចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្នដោយស្ងាត់ៗ ដែលអនុញ្ញាតឱ្យនាំចូលប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ​ផលិតពីប្រេងរបស់រុស្ស៊ី ប្រសិនបើ "ផលិតផលទាំងនោះត្រូវបានកែច្នៃនៅក្នុងប្រទេសទីបី"។ រាជរដ្ឋាភិបាលក៏បានផ្តល់អាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូន ​និង​​ចែក​ចាយឧស្ម័នធម្មជាតិរាវ (LNG) តាមសមុទ្រពីស្ថានីយ Sakhalin-2 ឬ Yamal LNG របស់រុស្ស៊ីផងដែរ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm