
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ថា ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់គ្រប់ក្រុង-ស្រុក ក្នុងបរិមាណពីមធ្យមទៅច្រើន នាំឱ្យអាងធំៗមួយចំនួនមានទឹកពេញៗលើសកម្រិតរក្សារទុក ក្នុងនោះមានដូចជាអាងទឹកខ្ពបគ្រួស ស្ថិតក្នុងឃុំព្រះខែ ស្រុកប សេដ្ឋ, អាងទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ និងទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោង ជាដើម៕ដោយ៖ គង់ ឌិន

