ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អោន (Joseph Aoun) បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីសាទរទិវាតស៊ូនិងរំដោះ ជាថ្ងៃរំលឹកដល់ឆ្នាំ ២០០០ នៅពេលដែលអ៊ីស្រាអែល បានបញ្ចប់ការកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់ រយៈពេល ២២ ឆ្នាំ។

លោក Aoun បាននិយាយថា ការរំលឹកខួបនៅឆ្នាំនេះធ្វើឡើងក្នុងពេលមានការកាន់កាប់ដែលនៅតែបន្តរបស់អ៊ីស្រាអែលលើភូមិភាគខាងត្បូងប្រទេសលីបង់ និងការវាយប្រហារដ៏បង្ហូរឈាម។
លោកបាននិយាយថា «មធ្យោបាយឆ្ពោះទៅរកការដកកងទ័ពអ៊ីស្រាអែលចេញទាំងស្រុងនៅតែជាការទាមទារដ៏រឹងមាំរបស់ប្រទេស ដែលរដ្ឋលីបង់ កំពុងខិតខំដើម្បីសម្រេចបានតាមរយៈការចរចា»។
ការចរចាទាំងនេះ នឹងមិនមែនជាការធ្វើសម្បទាន ឬជាការចុះចាញ់នោះទេ ប៉ុន្តែជាការបញ្ជាក់ជាថ្មីអំពីសិទ្ធិផ្តាច់មុខរបស់ប្រទេសលីបង់ក្នុងការការពារទឹកដី និងដែនអធិបតេយ្យភាពរបស់ខ្លួន និងពង្រីកអំណាចតាមរយៈកងទ័ព និងកងកម្លាំងសន្តិសុខស្របច្បាប់របស់ខ្លួន»។
